គំនិតឡឺកឺ ៖ កាលនៅក្រក្រី តើស្រីនោះនៅឯណា?
ភ្នំពេញ ៖ មិនចង់និយាយដើមចាស់ទេតែនេះជាមេរៀនដែលបុរសទូទៅគួរតែដឹង គួរតែពិចារណា
ព្រោះនេះគឺជាមេរៀនមួយសម្រាប់ជីវិត។
មានបុសម្នាក់ដែលមិនដឹងថាចៅៗរបស់គាត់ហៅគាត់ថាកុង ឬតាទេគាត់មានអាយុ
ជាង៨០ឆ្នាំទៅហើយតែអារឿងស្រីញីវាក្លាយជាគ្រឿងញៀនសម្រាប់គាត់។
ក្រោយពីរៀបការជាមួយស្រ្តីម្នាក់មកធ្វើជាភរិយាបានជាង៦០ឆ្នាំមកនោះគាត់បានសម្លឹងមើលទៅភរិយារបស់គាត់ដោយយកចិត្តទុកដាក់ព្រមទាំងនិយាយទៅកាន់ភរិយារបស់គាត់ថា«កាលពីជាង៦០ឆ្នាំមុនយើងមានផ្ទះកន្ទ្រួបមួយទ្បានកញ្ចាស់មួយគ្រឿងដេកតែលើគ្រែសាទ្បុងហើយមើលទូរទស្ស្ន៍សខ្មៅ១០អ៊ីញ។
តែពេលនេះខ្ញុំតែងស្រមៃថាបានដេកជាមួយស្រីស្អាតគួរអោយបេតីម្នាក់អាយុ២៣ឆ្នាំជារៀងរាល់យប់»។
ប៉ុន្តែឥឡូវខ្ញុំមានផ្ទះតម្លៃ៥០ម៉ឺនដុល្លាររថយន្តមួយគ្រឿងតម្លៃ៤៥.០០០ដុល្លារគ្រែដ៏ធំស្អាតនិងទូរទស្សន៍ពណ៌យ៉ាងធំតែខ្ញុំបែរជាដេកឱបស្រីចាស់ម្នាក់អាយុ៦៩ឆ្នាំទៅវិញ។បងមើលទៅឃើញអូនហាក់ដូចជាមិនវិវត្តន៍តាមសភាពការណ៍សោះ(បុរសចាស់នោះនិយាយទៅកាន់ប្រពន្ធ)។
ភរិយាគាត់ជាមនុស្សចេះដឹងខុសត្រូវណាស់។
គាត់បានប្រាប់ទៅប្ដីគាត់ថាអោយទៅក្រៅរកស្រីក្មេងស្អាតអាយុ២៣ឆ្នាំនោះចុះហើយគាត់នឹងធ្វើអោយប្ដីរបស់គាត់បានដេកនៅក្នុងផ្ទះកន្រ្ទួបជិះទ្បានកញ្ចាស់ដេកលើគ្រែសាទ្បុងហើយមើលទូរទស្សន៍ខ្មៅស១០អ៊ីញម្តងទៀត។
ភរិយាគាត់ពិតជាអស្ចារ្យដែរឬទេ?គាត់ពិតជាស្គាល់ចំណុចណាដែលអាចដោះស្រាយបញ្ហាបុរសចាស់បាន។
មិនមែនតែភរិយាលោកតារូបនោះទេប្រពន្ធដើមរបស់អ្នកមានស្រុកខ្មែរក៏ចេះវោហារ
ស័ព្ទបែបនឹងដែរ «កាលនៅក្រក្រី តើនាងស្រីនោះនៅឯណា? »៕