ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅមូលដ្ឋាន ធ្វើការងារ ស្របតាមលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ

84


ភ្នំពេញ៖ សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន។

ក្រសួងមហាផ្ទៃ បានណែនាំថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពក្នុងការចូលរួមអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន ស្របតាមលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយគ្មានការរារាំង និងរំលោភបំពានបានឡើយ៕

ខាងក្រោមនេះជាសេចក្តីណែនាំទាំងស្រុងរបស់ក្រសួងមហាផ្ទៃ៖

អត្ថបទដែលជាប់ទាក់ទង