ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែតុលា​ គ្រោះថ្នាក់​ចរាចរ៣០៩​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៦៦​នាក់

59


​ភ្នំពេញ​ ៖​ ​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៣១​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-៣១​ ខែតុលា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៣០៩​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៦៦​នាក់​ របួស​សរុប​ ៤៧៧​នាក់​ របួសធ្ងន់​ ៣៣១​នាក់​ របួសស្រាល​ ១៤៦​នាក់​ ។​
គ្រោះថ្នាក់ក្នុងខែតុលា ដោយសារមូលហេតុគឺល្បឿន ចំនួន១០៨លើក ស្លាប់៦១នាក់ ស្រវឹង ១៨លើក ស្លាប់១១នាក់ ប្រជែង៣៨លើក ស្លាប់៣១នាក់ មិនគោរពសិទ្ធិ៥៧លើកស្លាប់១៩នាក់ មិនប្រកាន់ស្តាំ ៤៧លើកស្លាប់២៩នាក់ បត់គ្រោះថ្នាក់ ២៨លើកស្លាប់៧នាក់ ងងុយដេក៥លើក ស្លាប់៥នាក់ និងកត្តាយាន ៨លើក ស្លាប់៣នាក់។ រាជធានីខេត្តដែលមានគ្រោះថ្នាក់និងច្រើន គឺរាជធានីភ្នំពេញ ៥៩លើកស្លាប់ ២២នាក់ កណ្តាល ២១លើក ស្លាប់១៦នាក់ កំពង់ចាម ២០លើក ស្លាប់១៣នាក់ ព្រះសីហនុ ២០លើកស្លាប់១២នាក់ បាត់ដំបង ២៦លើក ស្លាប់១១នាក់ ក្រចេះ ១៩លើក ស្លាប់៨នាក់ កំពត ១៨លើក ស្លាប់៦នាក់ តាកែវ ៨លើក ស្លាប់៦នាក់ និងពោធិ៍សាត់ ៥លើក ស្លាប់៤នាក់។ ចំណែកស្លាប់នៅលើផ្លូវជាតិ គឺផ្លូវជាតិលេខ១ ស្លាប់៣នាក់ លេខ២ ស្លាប់៥នាក់ លេខ៣ ស្លាប់១១នាក់ លេខ៤ស្លាប់១២នាក់ លេខ៥ស្លាប់១០នាក់ លេខ៦ស្លាប់២១នាក់ លេខ៧ស្លាប់១១នាក់ លេខ២១ស្លាប់២នាក់ លេខ៤១ស្លាប់៥នាក់ លេខ៤៤ស្លាប់២នាក់ លេខ៤៨ស្លាប់២នាក់ និងផ្លូវជាតិលេខ៥៦ស្លាប់៣នាក់។ យានយន្តដែលខូតខាត គឺម៉ូតូ ៣២២គ្រឿង រថយន្តតូច ១៥៦គ្រឿង រថយន្តធំ ៦៣គ្រឿង ។

យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១០​លើក​ (​យប់​៦​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ស្រាល​១០​នាក់​(​ស្រី​៣​នាក់​)​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៨​នាក់​(​យប់​៣​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៨​គ្រឿង​ រថយន្ត​តូច​ ៦​គ្រឿង​ រថយន្ត​ធំ​ ៤​គ្រឿង​ យាន​ផ្សេងៗ​០​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​២​លើក​(​ស្លាប់​២​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​២​លើក​(​ស្លាប់​០​នាក់​),​ ប្រជែង​ ២​លើក​ (​ស្លាប់​២​នាក់​)​ បត់​គ្រោះថ្នាក់​ ៣​លើក​ (​ស្លាប់​០​នាក់​)​ ,​មិន​ប្រកាន់​ស្តាំ​ ១​លើក​ (​ស្លាប់​១​នាក់​),​ ស្រវឹង​០​លើក​ (​ស្លាប់​០​នាក់​)​ ងងុយដេក​ ០​លើក​ (​ស្លាប់​០​នាក់​)​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៨​លើក​ ផ្លូវ​ខេត្ត​ ២​លើក​ ផ្លូវលំ​ ០​លើក​ ។​ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៤​លើក​ រថយន្ត​តូច​ ៤​លើក​ រថយន្ត​ធំ​ ២​លើក​ និង​គោ​យន្ត​ ០​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកោះកុង​១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ,​ បាត់ដំបង​ ១​លើក​ ស្លាប់​១​នាក់​ ,​ តាកែវ​ ១​លើក​ ស្លាប់​១​នាក់​ ,​ ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្តកណ្តាល​ ១​លើក​ ស្លាប់​១​នាក់​ ។​

លទ្ធផល​ត្រួតពិនិត្យ​រយៈពេល​៣១​ថ្ងៃ​រួម​មាន​ ៖​មធ្យោបាយ​ចូល​គោលដៅ​ ៤៩៥៣​គ្រឿង​ មធ្យោបាយ​ល្មើស​ ៥៧៧​គ្រឿង​ ,​ អប់រំ​១៤២​គ្រឿង​,​ មធ្យោបាយ​ពិន័យ​ ៤៣៥​គ្រឿង​ ៕

អត្ថបទដែលជាប់ទាក់ទង