ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសចូលឆ្នាំថ្មី គ្រិស្តសករាជ ២០២៤

41

 

ភ្នំពេញ ៖ បពិត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល អបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី គ្រិស្តសករាជ ២០២៤ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវឌ្ឍថ្វាយព្រះសព្ទសាធុការពរជ័យចំពោ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្ដែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងតែយក ព្រះទ័យទុកដាក់អស់ពីព្រះកាយពល និងព្រះបញ្ញាញាណ បំពេញរាល់កិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ ទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រព្រះអង្គ ក្រោមម្លប់នៃ “សន្តិភាព ស្ថិរភាពនយោបាយ និងការ អភិវឌ្ឍ” ជាពិសេសទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ ប្រោសព្រះរាជទានព្រះរាជទ្រព្យក្នុងបុព្វហេតុមនុស្សធម៌ និងការលើកកម្ពស់ សិទ្ធិស្ត្រីខ្មែរ ឱ្យកាន់តែប្រសើរឡើង។

អត្ថបទដែលជាប់ទាក់ទង