ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្នកតាសុំចូលរ៉ឺត្រែត

192

គ្រាន់តែឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីភ្លាមមានលោកតាៗដែលធ្លាប់មានបារមីមួយចំនួនដាក់
ពាក្យសុំចូលរ៉ឺត្រែតព្រោះតាំងតែពីកាន់តំណែងជាអ្នកតាមមកអ្នកមកបន់មិនដែលមានអ្វីក្រៅ
តែពីចេកទេ។
បើលោកតាព្រះអង្គដងកើរវិញមកពន្យល់សប្តិនាយខ្ញុំថាអ្នកតាចិនគ្រាន់បានទាខ្វៃ ជ្រូក
ខ្វៃខ្លះបើអ្នកតាខាងអឺរុបវិញគេសែនសុទ្ធតែស្រាបារាំង ឯលោកតាខ្មែរវិញអស់ហើយត្រឹមស្រា
«ស»ស្រាថ្នាំ។
ខ្លះគ្រាន់តែចាប់ផ្ដើមមានស្នេហាក៏មកបន់ដែរតែបានត្រឹមចេកមួយស្និត ធូប២ឬ៣សរ
សៃ ទៀន២ដើម។ខ្លះមកសុំសុទ្ធតែកន្ទុយលេខដល់ទ្រនឹបបានត្រឹមតែចេក ធូប ទៀនដដែល
មិនដែលបានលើសហ្នឹងទេ។
ឥឡូវនេះមានតែសុំចូលរ៉ឺត្រែតប៉ុណ្ណោះព្រោះស៊ីតែចេកមុខឡើងដូចចេកទៅហើយតែ
មុននឹងចូលរ៉ឺត្រែតលោកតាបានផ្ដាំថាបើថ្ងៃមុខទៅបន់ស្រន់អ្វីមិនបានសក្តិសិទ្ធសូមកុំបន្ទោសលោកតាព្រោះលោកតាចូលនិវត្តន៍លែងរវល់រឿងមនុស្សលោកហើយ។
គេបបួលគ្នាឆ្លងចូលឆ្នាំសកលបាញ់កាំជ្រួច ដុតផាវផ្អើលលោកតាខ្មែរ។លោកតាខ្លះ
ដែលខានឭុសម្លេងកាំភ្លើងយូរក៏បបួលគ្នាទៅជីកត្រង់សេដើម្បីលាក់ខ្លួនព្រោះស្មានតែស្រុក
កើតមានសង្គ្រាមម្ដងទៀត។
ក្រៅពីលោកតាខ្មែរលោកតាអឺរុបគេអង្គុយគោះកែវសាំប៉ាញគ្នាហើយចាក់ធុងបាស់
ច្រៀងរាំផ្អើលលោកតាខ្មែរ។ហេស ! ហេស !មានតែចូលរ៉ឺត្រែតទេទើបមានសេចក្ដីសុខ៕

អត្ថបទដែលជាប់ទាក់ទង