ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គីសនី​ បណ្តាលឲ្យឆាបឆេះសិប្បកម្មស្លរស្នោរ អស់ទាំងស្រុង នៅខណ្ឌដង្កោ,​ នគរបាលប្រើប្រាស់ឡានទឹក​ជាង១០គ្រឿង

154
ភ្នំពេញ ៖ ករណីអគ្គិភ័យបានឆាបឆេះសិប្បកម្មស្លរស្នោរ មួយកន្លែង​ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិព្រែកកំពឹស​ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ​ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មេីរនឹង៤០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរនឹង០៨ម៉ែត្រគូប​ និងរថយន្តរបស់រោងចក្រ​ ចំនួន០១គ្រឿង​ ពុំបានប្រេីប្រាស់ទឹក។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ (១៨ម៉ែត្រ គុណ ៥០ម៉ែត្រ) បានបណ្តាលឲ្យឆេះឃ្លាំង​ ទំហំ​ (២៥ម៉ែត្រ​ គុណ​ ២៥ម៉ែត្រ)​ ចំនួន០១ឃ្លាំង រួមទាំងឆេះរថយន្តបែនចំ​នួន០១គ្រឿង​ (ខូចខាត១០%),​ ម៉ូតូចំនួន០២គ្រឿង,​ ទូរទឹកកកចំនួន០១គ្រឿង,​ ស្នោរចំនួន​ ២៥តោន​,​ ម៉ាស៉ីនស្លរស្នោរចំនួន០១គ្រឿង,​ ម៉ាស៉ីនកិនស្នោរចំនួន០១គ្រឿង,​ និងសម្ភារៈមួយចំនួន និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ២២និង១០នាទីថ្ងៃខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕
អត្ថបទដែលជាប់ទាក់ទង