ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្វៀនប្រដាល់ម៉ារ៉ាតុង មួយទៀត បើកនៅស៊ី ធី អិន

133

​ភ្នំពេញ:ក្រុមហ៊ុន CBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួន៣ គឺម៉ាយ ធី វី- ស៊ី អិន ស៊ី និង ស៊ី ធី អិននោះបានប្រកាស បើកសង្វៀនថ្មីមួយទៀត ដើម្បីប្រដាល់ជាលក្ខណៈម៉ារ៉ាតុង ដើម្បីដណ្ដើមលុយធំ ។

​សង្វៀនថ្មីនេះ ត្រូវបានប្រសិទ្ធិនាមថា ជើងឯកគុនខ្មែរ Zorus ហើយសង្វៀនថ្មីនេះ ប្រកួតប្រកួតរៀងរាល់ព្រឹកថ្ងៃសៅរ៍ ដោយចាប់ផ្ដើមពីថ្ងៃទី៣វិច្ឆិកាតទៅ ។ ការប្រកួតរៀងរាល់ព្រឹកថ្ងៃសៅរ៍នេះ គឺអ្នកប្រដាល់កម្ពុជា២រូប ត្រូវតតាំងជាមួយ អ្នកប្រដាល់បរទេស២រូប ។នេះបើតាមការបញ្ជាក់ឲ្យដឹង នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១វិច្ឆិកា ។

​ការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ អ្នកឈ្នះនៅជុំទី១ ត្រូវប្រកួតផ្ដាច់ព្រ័ត្រ រវាងអ្នកឈ្នះ និង អ្នកឈ្នះដូចគ្នា ។

អ្នកឈ្នះចុងក្រោយ នឹងបានទទួលរង្វាន់ ចំនួន៤.០០០.០០០រៀល ចំពោះអ្នកចាញ់ បានរង្វាន់២.០០០.០០០រៀល ។

សប្ដាហ៍នេះអ្នកប្រដាល់កម្ពុជា២រូប គឺ ឡុង សំណាង ក្លិបសាលវ័ន្ដកីឡា និង វេង សុភ័ក្រ្ត ក្លិបទ័ពឆ័ត្រយោង៩១១ បានត្រៀមខ្លួនរួចហើយ ដើម្បីតតាំង ជាមួយអ្នកប្រដាល់បរទេស ។

​សម្រាប់អ្នកប្រដាល់បរទេស ទាំង២រូប ដែលត្រូវប្រកួតជាមួយអ្នកប្រដាល់កម្ពុជានោះ នៅមិនទាន់ដឹងនៅឡើយទេ តែការប្រកួតនេះ គឺធ្វើសម្រាប់ប្រភេទ ទម្ងនាំ៦៣,៥០គីឡូក្រាម ។

​នៅចំពោះមុខលោកគង់ ចំរើនរដ្ឋា ដែលជាប្រធានទីផ្សារក្រុមហ៊ុនCBS និងលោកគង់ ប៉ូតំណាងក្រុមហ៊ុន ភេសជ្ជៈ Zorus លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានប្រាប់ទៅមន្ត្រីបច្ចេកទេសនិង អាជ្ញាកណ្ដាល-ចៅក្រមរបស់ខ្លួន ឲ្យបំពេញតួនាទី ដោយយុត្តីធម៌ មិនប្រកាន់ជាតិសាសន៍អ្វីទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង