ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម៖ កាត់ខ្សែបូរ សម្ពោធឱ្យប្រើប្រាស់អគារស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកៀនស្វាយ ចំណាយថវិកាជាង១លានដុល្លារ

106
កណ្ដាល៖ អគារស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជាស្ថិតក្នុង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤  ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ង្វៀន ហ្វីតតាំង (NGUYỄN HUYTÄNG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំកគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមរបាយការណ៏ ឧត្តមសេនីយ៍ឯក ឈា ស៉ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុវជនកម្ពុជា បានអអោយដឹងថា ការសាងសង់អាគារនេះគឺធ្វើទៅតាមរចនាបថខ្មែរ មានដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ ម៉ែត្រ ទទឹង ២៧.៥ ម៉ែត្រ កំពស់ ៣ ជាន់ មានក្រឡាផ្ទៃសរុប២ ពាន់ ៣៩១  ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ១៧ បន្ទប់ ដែលក្នុងនោះមាន – បន្ទប់សវនាការ ១ បន្ទប់- បន្ទប់គណៈជំនាញ ៦ បន្ទប់,បន្ទប់ អគ្គលេខាធិការសមាគម ១ បន្ទប់- បន្ទប់ អគ្គលេខាធិការរង ចំនួន ៥ បន្ទប់- បន្ទប់ប្រជុំ ចំណុះបាន ៤៤នាក់ ។ សមិទ្ធផលអគារថ្មី ទាំងនេះ ដែលជាសំណង់អគារទីស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម និងសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រី ។ អគារទីស្នាក់ការកណ្តាល បានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានសាងសង់ហើយរួចរាល់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន១លាន ២សែន៥ ម៉ឺន៥ពាន់ ៧០០ដុល្លារ ។
ឯកឧត្តម ង្វៀន ហ្វីតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា មានប្រសាសន៏ថា  សំណង់អាគារទីស្នាក់ការកណ្ដាល នៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺជានិមិត្តរូបថ្មីមួយទៀត នៃការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ។
ឯកឧត្តម សូមចូលរួមអបអរសាទរ ជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការកណ្ដាលនៃសមាគមអតីតយុទ្ធជនកម្ពុជា ដ៏ធំទូលាយមួយ និងស្របតាមលក្ខណៈបទដ្ឋានសម្រាប់ធ្វើប្រតិបត្តិការ ការងាររបស់កម្មាភិបាល ដែលបម្រើការងារក្នុងសមាគមអតីតយុទ្ធជនកម្ពុជា បន្ថែមទៀត ។ក៏ដូចជាការរួមចំណែកលើកកម្ពស់លទ្ធភាពការពារសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្តិភាពសង្គមបានកាន់តែប្រសើរ ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជា ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន បានលើកឡើងផងដែរ ពីការងារ
អស់រយៈពេល ជាង១៦ឆ្នាំមកហើយដែល សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ជាសេនាធិការផ្ទាល់ បានរំលឹកពីវឌ្ឍនៈភាពនៃថ្នាក់ដឹកនាំ ជានិច្ចកាលតែងបានចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពី សុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយ អតីតយុទ្ធជន ឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅ កាន់តែល្អ ប្រសើរឡើង។ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមិទ្ធិផលថ្មីនិមិត្តក៏ដូចជាការចូលរួមចំណែកលើវិស័យនៃការអភិវឌ្ឍប្រទេសនៃការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា វៀតណាមផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង