សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដំឡើងតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។
អនុក្រឹត្យថ្មីនេះ មានគោលដៅកំណត់ការដំឡើងតម្លៃ ឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងកាលបរិច្ឆេទនៃការអនុវត្តតម្លៃឯកតានេះ។
បើតាមអនុក្រឹត្យនេះ ត្រូវកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន ២៥០០រៀល ទៅចំនួន ២៦៣០រៀល ក្នុងមួយសន្ទស្សន៍។ តម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕