ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន សូមគោរពជូនពរចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជម្នះ ៧ មករា
ភ្នំពេញ ៖ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានេះ តាងនាមថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនា ប្រកបដោយការគោរពស្រឡាញ់ចំពោះ សម្តេចមហាបវរធិបតី អនុប្រធានគណបក្ស ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ បញ្ញាញាណឈ្លាសវៃ ដើម្បីបន្តដឹកនាំអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរុងរឿងថែមទៀត ក្រោមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមកក៏ដូចបច្ចុប្បន្ន ។ នៅក្នុងឱកាសនេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គលដល់ សម្ដេច និងក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរប្រសើរថ្លៃថ្លាទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អបអរសាទរ និងដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពី
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់៕