ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន សូមគោរពជូនពរចំពោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជម្នះ ៧មករា

137

 

ភ្នំពេញ ៖ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានេះ តាងនាមថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនា ប្រកបដោយការគោរពស្រឡាញ់ចំពោះ សម្តេចពញាចក្រី ប្រធានកិត្តិយសគណបក្ស និង សម្តេចតេជោ ប្រធានគណបក្ស ទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ បញ្ញាញាណឈ្លាសវៃ ដើម្បីបន្តដឹកនាំអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរុងរឿងថែមទៀត ក្រោមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ នាពេលកន្លងមកក៏ដូចបច្ចុប្បន្ន ។
នៅក្នុងឱកាសនេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ បវរសួស្ដី សិរីមង្គលដល់ សម្តេចទាំង២ និង ក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរប្រសើរថ្លៃថ្លាទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អបអរសាទរ និងដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពី
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង