ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន សូមគោរពជូនពរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបកបជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជម្នះ ៧មករា

93

 

ភ្នំពេញ ៖ នៅក្នុងឱកាសរំឭកខួបលើកទី៤៥ នៃ ទិវាជ័យជម្នះ ៧មករា តាងនាមថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចពិជ័យសេនា ទៀ បាញ់ និង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យសម្បូរណ៍សប្បាយ ក្រោមមាគ៌ាដ៏ភ្លឺចិញ្ចាច នៃគណបក្សប្រជាជនកម្ពុជា ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី តាមជួយថែរក្សា សម្តេចពិជ័យសេនា និង សម្ដេច កិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
អបអរសាទរ និងដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពី
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង