ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សបជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជម្នះ ៧មករា

40

 

ភ្នំពេញ ៖ នាឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនសម្តេចទាំងទ្វ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណក្នុងការបម្រើប្រទេសជាតិ និងប្រជាជន និងវឌ្ឍនភាពសង្គម ឲ្យរីកចម្រើនលើគ្រប់វិស័យ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ។ នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា នេះ សូម សម្តេចវិបុលសេនាភក្តី និង សម្ដេចក្រឡាហោម ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរថ្លៃថ្លាទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
អបអរសាទរ និងដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ពី
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង