អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រកាសសមាសភាពក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ
រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ។
ដែលកិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូ រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គស្នងការរងនគរបាលជាតិមេបញ្ជាការរងកងរាជអាវុធហត្ថ អគ្គលេខាធិការរង១២ ក្រសួង ស្ថាប័ន ។
ក្រុមការងារនេះជាសេនាធិការជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលយកមកប្រើប្រាសក្នុងសកម្មភាពស្របច្បាប់លើវិស័យសុខាភិបាល ឧស្សាហកម្ម កសិកម្ម រ៉ែ និងថាមពល ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរទៅប្រើប្រាស់ក្នុងសកម្មភាពស្របច្បាប់។