ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ប្រយ័ត្នអស់ស័ក្តិវើយ

403

ភ្នំពេញ ៖ កណ្ដុំឆែម ! ស្នងការរងនគរបាលខេត្តព្រះសីហនុត្រូវលោកឧបនាយករដ្ឋមន្ត្រីអភិសន្តិ
បណ្ឌិតស សុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ចប់តំណែងជាស្នងការរងនិងបន្ថយពីស័ក្តិ៤កន្លះមកត្រឹមសក្ដិ៤។
បែបនេះគេហៅថាមន្ត្រីធម្មតា។មិនមែនខ្ញុំអាណិតលោកស្នងការរងរូបនោះទេតាមធម្ម
តាតែមានកំហុសគឺត្រូវដាក់ពិន័យហើយជាកងកម្លាំងទៀតនោះបើធ្ងន់ធ្ងរអាចបណ្ដេញពីជួរប៉ូលីសទៀតផង។
ខ្ញុំគួរតែស្រែកថាជ័យោលោកស សុខា។ទោះបីខ្ញុំគាំទ្រចំណាត់ការរបស់លោកស សុខា
ក៏ពិតមែនតែពេលខ្លះខ្ញុំក៏អាណិតលោកប៉ូលីសដែលគេបន្ថយតួនាទីឬបណ្ដេញចេញពីក្របខ័ណ្ឌប៉ូលីសទាំងនោះដែរ។

មិនឲ្យអាណិតយ៉ាងម៉េចប់អ្នកខ្លះបានសក្តិ បានតួនាទីពីការចាយលុយឬបើហៅឲ្យពិ
រោះនោះគឺសក្តិ ឬ តួនាទីបានមកពីការទិញ។អាសក្តិទិញ និងតួនាទីបានមកពីការចំណាយ
លុយហ្នឹងពេលបានតំណែងបូមមិនអាណិតទេហ្នាសូម្បីតែខ្យងក៏អារ ក យកឈាមដែរព្រោះដើម្បីស្ដារដើមមកវិញ។
លាក់បាំងអីអ្នកខ្លះខ្ចីលុយធនាគារទិញសក្តិ ទិញតួនាទីទេហ្នាតែបន្ទាប់ពីបានតួនាទីខំ
រកលុយមកសងធនាគារមិនទាន់បានពាក់កណ្ដាលផងស្រាប់តែត្រូវអស់តំណែងអស់តួនាទីវិញទោះបីយំស្វាក៏យំមិនចេញដែរ។
មានតែទ្រាំតាមយថាកម្មហើយ។មិនមែននាយខ្ញុំទៅចំអកឡកឡឺយទេបានតែសក្តិបាន
មកពីទិញអ្នកនោះច្រើនតែមិនច្បាស់នឹងការងារទេគឺធ្វើច្បោលៗរកតែផលប្រយោជន៍ប៉ុណ្ណោះ។សង្ឃឹមថារាជរដ្ឋាភិបាលអាណត្តិទី៧នេះវប្បធម៌លក់សក្តិ លក់តួនាទីនឹងលែងមានទៅចុះ៕

អត្ថបទដែលជាប់ទាក់ទង