ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាប័នស្រាវជ្រាវឥណ្ឌា ចុះសិក្សាស្វែងយល់ ដើម្បីធ្វើការជួសជុល ប្រព័ន្ធធារាសាស្ត្រ និងភូគព្ភសាស្ត្រនៅប្រាសាទព្រះវិហារ

37

 

ភ្នំពេញ៖ ប្រភពពីអាជ្ញាធរជាតិព្រះវិហារ បានឪ្យថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា
និង អាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញអ្នកជំនាញធារាសាស្ត្រ និងភូគព្ភសាស្ត្រជាតិមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវអំពីប្រព័ន្ធធារាសាស្ត្រ និងភូគព្ភសាស្ត្រនៅប្រាសាទព្រះវិហារ ដើម្បីត្រៀមជួសជុល ។

ការសិក្សានេះដើម្បីចងក្រងឯកសារលម្អិតបន្ថែម មុននឹងលើកផែនការជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ តាមអនុសាសន៍របស់អ្នកជំនាញការអាដហុកនៃអង្គការយូណេស្កូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ការសិក្សាអំពីប្រព័ន្ធធារាសាស្ត្រនឹងផ្តោតទៅលើផ្ទៃរងទឹកភ្លៀង ចំណុះ ទឹកភ្លៀង ល្បឿន និងចរន្តទិសដៅទឹកហូរមកម្តុំគោបុរៈទី៥។

រីឯការសិក្សាអំពីភូគព្ភសាស្ត្រនឹងផ្តោតលើបម្រែបម្រួលភូគព្ភសាស្ត្រ និងគ្រឹះថ្មភ្នំធម្មជាតិ ដែលទ្ររចនាសម្ព័ន្ធប្រាសាទ។ ក្រៅពីនោះ ក្រុមការងារនឹងដាក់ឧបករណ៍តាមដានបម្រែបម្រួលថ្មប្រាសាទ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង