ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីផ្សព្វផ្សាយអំពីច្បាប់ អនុក្រឹត្យ និងនីតិវិធី នៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវដល់កងកម្លាំងមួកខៀវកម្ពុជា នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

75

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាង នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងឧត្តម សេនីយ៍ឯក សុន គឹមស៊ន អគ្គនាយករង នៃនាយកដ្ឋានសម្ភារបច្ចេកទេស តំណាង នាយឧត្តមសេនីយ៍ ចៅ ភិរុន អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញផ្សព្វផ្សាយអំពីច្បាប់ អនុក្រឹត្យ និងនីតិវិធីនៃការគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឧត្តមសេនីយ៍ឯក ហេង ធូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ ឯក សុន គឹមស៊ន តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុន ដែលបានឆ្លៀតពេលដ៏មានតម្លៃ អញ្ជើញមកផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ និងនីតិវិធី នៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំ សេវ ដល់កងកម្លាំងមួកខៀវកម្ពុជានាថ្ងៃនេះ។
ឧត្តមសេនីយ៍ឯកសង្ឃឹមថា នាយទាហាន នាយទាហានរង និងសិក្ខាម ទាំង១៧៣នាក់ ដែលបានចូលរួមក្នុងពិធីនៅថ្ងៃនេះ នឹងនាំយកចំណេះទាំងអស់ទៅ ផ្សព្វផ្សាយ និងចែករំលែក បន្តដល់នាយទាហាន នាយទាហានរង និងពលទាហានជំនាន់ក្រោយៗទៀត។
ទន្ទឹមនោះ ឧត្តមសេនីយ៍ឯក សុន គឹមស៊ន ក៏បានបង្ហាញសេចក្តីរីករាយ ដែលបាន អញ្ជើញមកផ្សព្វផ្សាយចំណេះដឹងដ៏មានសារៈសំខាន់នេះ ដល់កងកម្លាំងមួកខៀវកម្ពុជា។ លោកបានលើកឡើងថា សិក្ខាសាលានេះនឹងបញ្រ្ជាបនូវចំណេះដឹងដល់សិក្ខាកាម ឱ្យយល់ដឹងអំពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវក្នុងកងយោធពលខេមរភូមិន្ទ និងទប់ស្កាត់រាល់បទល្មើស នៃការប្រើប្រាស់អាវុធ ខុសច្បាប់ ក្នុងកងយោធពលខេមរភូមិន្ទ។

គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ ក្រោមការដឹកនាំដ៏ជោគជ័យ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋម ន្ត្រី និងក្រោមការចង្អុលបង្ហាញផ្ទាល់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ប្រធានគណៈកម្មាធិការជាតិ រួមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការ និងកម្លាំងមហា សាមគ្គីមកពី បណ្តាស្ថាប័នរដ្ឋ និងអង្គភាពនៃកងយោធពលខេមរភូមិន្ទនានា កម្ពុជាបានបញ្ចូលកងកម្លាំង មួកខៀវចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ សរុបចំនួន ៩២៨១នាក់ ក្នុងនោះមាននារីចំនួន ៧៦៣នាក់ ទៅកាន់១២បេសកកម្ម ក្នុងប្រទេសចំនួន១០ ដូចជា៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ម៉ាលី សាយប្រឺស ស៊ីរី យេមែន និងសាធារណរដ្ឋកុងហ្គោ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង