ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសប្រធាន អនុប្រធានក្រុមការងារ បក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តតាកែវ

54

តាកែវ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តតាកែវ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នារសៀល ថ្ងៃច័ន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ ជំនួស ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងចាត់តាំង ឯកឧត្តម គី តិច ជាអនុប្រធានទី ១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ។

ឯកឧត្តម ជា វ៉ាន់ដេត ក៏បានប្តេជ្ញាចិត្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ មានប្រសិទ្ធភាពខ្ពស់ ប្តេជ្ញាគោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ជា ពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសសើរ ចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដែលបានយកចិត្តខ្ពស់ក្នុងការដឹកនាំក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តតាកែវ ដោយសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ក៏បានផ្ដាំផ្ញើដល់ ឯកឧត្តម ជា វ៉ាន់ដេត និង ឯកឧត្តម គី តិច ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តតាកែវ ឱ្យមានការរីក ចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រម ទាំងសាមគ្គីភាពផ្ទៃឲ្យបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអាណត្តក្រោយៗទៀត ឲ្យទទួលបាន លទ្ធផលជោគជ័យ៕. ដោយ ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង