ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទៅចូលរួមប្រកួតកីឡាវាយកូនបាល់ អាយុក្រោម១៤ឆ្នាំនៅវៀតណាម

62

ភ្នំពេញ៖គ្រូបង្វឹកមួយរូបកីឡាករ២រូបនិងកីឡាការិនី២រូបរបស់កម្ពុជាបានធ្វើដំណើរ
ទៅកាន់ប្រទេសវៀតណាមហើយដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Development Championship-Regional Qualifying Event of south southeast and Asia ។

អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលោកជាពៅបានប្រាប់ឲ្យដឹងថាសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបញ្ជូនប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីវាយកូនបាល់ចូលរួមការប្រកួតខាងលើចំនួន ៥ រូប ក្នុងនោះគ្រូបង្វឹក ១ រូបកីឡាករ ២ រូប និងកីឡាការិនី២ រូប គឺអ្នកគ្រូ កញ្ញា ស៊ុម ចិន្តា កីឡាករ ភ័ស្ត រតៈ កីឡាករ ឡាប្លាណេតា ហ្វ្រង់ រាចាន ដូមីនីកូ កីឡាការិនី រ៉េត ណារ័ត្ន និងកីឡាការិនី ឃន ស្រីអាន ។

ព្រឹត្តិការណ៍ការប្រកួត កីឡាវាយកូនបាល់ យុវជន អាយុក្រោម ១៤ ឆ្នាំ Development Championship-Regional Qualifying Event of south southeast and Asia ធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង