ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រុងពលី បញ្ចុះបឋមសិលាសាងសង់ ព្រះពុទ្ធអភយមុទ្រៈ មានកម្ពស់ ៤៥ម៉ែត្រ

34

កែប ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី ប្រុងពាលី បញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធអភយមុទ្រៈ និងសំណង់នានា មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកស្រី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នា និងមានសុទ្ធាជ្រះថ្លា ចាប់មគ្គផលក្នុងការកសាង ព្រះពុទ្ធអភយមុទ្រៈ ដែលត្រូវកសាងនេះ មានកម្ពស់ ៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុក្ខជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍ខេត្តកែប។

ប្រុងពលី” ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរតែងតែរៀបចំធ្វើដំបូងគេនៅគ្រប់ពិធីធំៗនៅក្នុង ជំនឿ និងទំនៀមទម្លាប់ខ្មែរ។ “ប្រុង មានន័យដូចនឹងរៀបចំ ដែរ ឧទាហរណ៍អ្នកស្រុកនៅអង្គរ ច្រើននិយាយ “ប្រុងម៉ោងប៉ុន្មាន? (រៀបចំធ្វើម៉ោងប៉ុន្មាន?)” រីឯ “ពលី” មានន័យថា “ការបូជា, ពលិកម្ម និយាយឲ្យងាយយល់ គឺយើងត្រូវខាតបង់អ្វីមួយដើម្បីទៅដល់ទិសដៅថ្មីមួយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង