កាព្វកិច្ចរបស់មន្ត្រីរាជការ គឺការផ្តល់សេវាសាធារណៈអោយទាន់ពេលវេលា ជូនប្រជាពលរដ្ឋ
ខេត្តកំពង់ចាម៖ ការផ្តល់សេវាសាធារណៈអោយទាន់ពេលវេលា ជូនប្រជាពលរដ្ឋ គឺជាកាព្វកិច្ចរបស់មន្ត្រីរាជការ ដោយឡែកអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាមកំពុងតែដំណើរការ ក្នុងការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ក្រោយពីបញ្ចប់ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីមក លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម រួមនឹងអភិបាលរងខេត្ត មន្ត្រីពាក់ពន្ធ័បានអញ្ជើញចុះពិនិត្យមើលស្ថានភាពរបៀបការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយ ក្នុងសាលាខេត្តកំពង់ចាម ។
សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលសេវាសាធារណ:នៅការិយាល័យច្រកចេញចូលតែមួយ ដោយមានតម្លៃកំណត់ត្រឹមត្រូវផងដែរ។
លោកគួច ចំរើន បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយត្រូវខិតខំយ៉ាងណាផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋអោយមានតម្លាភាព និងរហ័ស ជាពិសេសមិនត្រូវយកថ្លៃសេវាលើសពីការកំណត់របស់អង្គភាពច្រកចេញចូលតែមួយជាដាច់ខាត ប្រសិនបើមានអ្នកណាម្នាក់ហ៊ានយកកំរៃលើសគឺត្រូវប្រឈមមុខច្បាប់។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាងអស់ដែលមិនទាន់បានដឹង ក៏ដូចជានៅមិនច្បាស់លាស់ទៅនឹងតំលៃសូមអញ្ជើញមកកាន់ច្រកចេញចូលតែមួយខេត្តកំពង់ចាម ក៏ដូចជា ពិនិត្យមើលតារាតម្លៃនៅលើគេហទំព័រFacebook page ផ្លូវការរបស់អង្គភាព ច្រកចេញចូលតែមួយខេត្តកំពង់ចាម៕