ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចម៉ូតូបានសម្រេចពីខេត្តកំពង់ស្ពឺ មកជាប់ខ្នោះរបស់នគរបាលខណ្ឌប្ញស្សីកែវ

33

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលលួចម៉ូតូពីខេត្តកំពង់ស្ពឺ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៨ និង៤៩នាទី នៅចំណុចភូមិស្តុកស្លាត ភូមិ ឃុំភ្នំតូវ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ឃីម ភឿក ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិស្តុកស្លាត ភូមិ ឃុំភ្នំតូវ ស្រុកសាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ ។

ចំណែកជនសង្ស័យ ឈ្មោះ លឹម សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកណើត ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( មានសារធាតុញៀន ) ឃាត់ខ្លួន ។ ក្នុងនោះ សមត្ថកិច្ច បានដកហូតម៉ូតូមួយគ្រឿងម៉ាក PCX ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 1K-5539 និងដែកសំប៉ែតកែច្នៃចុងស្រួច ចំនួន០១ដើម
ព្រមទាំងទូរស័ព្ទ០១គ្រឿង ។

បើតាមដំណើររឿងហេតុ ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី ជនសង្ស័យខាងលើ បានជិះម៉ូតូម៉ាកខាងលើជិះមកដល់ត្រង់ចំណុចវង្វង់មូលកាំកូសុីធី ពេលនោះ កំលាំងសមត្ថកិច្ចល្បាតមានការសង្ស័យ ក៏ហៅអោយឈប់ ដើម្បីសួរនាំ បន្ទាប់មកជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូម៉ាក PCX ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ១K5539 នៅចំណុចភូមិស្តុកស្លាត ភូមិ ឃុំភ្នំតូវ ស្រុកសាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ ។ បន្ទាប់មកកំលាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យយកមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង