គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហានទី២យើគួរផ្ដោតសំខាន់ទៅលើប្រជាជនក្រីក្រពិតប្រាកដ
ខេត្តកំពង់ចាម៖ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហានទី២ យើងទាំងអស់គ្នាគួរផ្ដោតសំខាន់ទៅលើប្រជាជនក្រីក្រពិតប្រាកដ។ នេះជាប្រសាសន៍លើកឡើងរបស់លោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨ រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំជ្រើសរើសគម្រោងហេដ្ឋារចនាសម្ព័ន្ធអតិភាពសម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៏កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហានទី ២ ។
លោក គួចចំរើនបានមានប្រសាសន៍ថា គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហានទី ២ នេះយើងទាំងអស់គ្នាគួរផ្ដោតសំខាន់ទៅលើប្រជាជនក្រីក្រពិតប្រាកដ។ បច្ចុប្បន្នកម្ពុជារបស់ជាប្រទេសមានអត្រាភាពក្រីក្រនៅមានកម្រិតនៅឡើយ ហេតុនេះ ដើម្បីអោយប្រទេសរបស់យើងជៀសឆ្ងាយពីអត្រានោះ យើងទាំងអស់គ្នាគួរតែរិះរកវិធី ក៏ដូចជាលើកផែនការសម្រាប់រៀបចំគម្រោងនេះអោយសមស្របទៅនឹងលទ្ធិផលជាក់ស្តែង៕