ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ បង្ហាញខ្លឹមសារសំខាន់ៗនៃ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ (យុទ្ធនាការទី២)

75

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បង្ហាញខ្លឹមសារសំខាន់ៗនៃ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ (យុទ្ធនាការទី២)

១-សេចក្តីផ្តើម

ការធានាបាននូវគុណភាពនៃយុត្តិធម៌ ឬគុណភាពនៃសេចក្តីសម្រេចរបស់តុលាការ គឺជាទិសដៅ យុទ្ធសាស្ត្រដ៏សំខាន់នៃការងារកែទម្រង់ប្រព័ន្ធតុលាការ ដែលត្រូវបន្តយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផ្អែកលើវិធានការគន្លឹះទី៥ របស់ សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល, ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពទាំង ៣ ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលជាក់ស្តែង ក្នុងក្របខ័ណ្ឌការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅ “ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ប្រព័ន្ធយុត្តិធម៌”។ ផ្អែកតាមការប្រគល់ភារកិច្ច និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រសួងយុត្តិធម៌ សម្រេចដាក់ចេញនូវ “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ” ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តនូវកិច្ចការអាទិភាពទី៣ នៃវិធានការគន្លឹះទី៥ នេះ។

២-គោលបំណង

យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ គឺ៖ (ទី១)-ដើម្បីជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ ឬដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុង សង្គម និង (ទី២)-ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់ និងក្នុង ចំណាត់ការរឿងក្តីដោយតុលាការ ប៉ុន្តែ ការកំណត់ថា “យុត្តិធម៌ ឬ អយុត្តិធម៌” គឺមិនចំណុះទៅលើត្រឹម ការលើកឡើងរបស់ភាគីណាមួយឡើយ ប៉ុន្តែ ចំណុះលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដែលទាមទារឱ្យមាន ការយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានដិតដល់។

យុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ នឹងផ្តោតលើបញ្ហាសំខាន់ចំនួន ២ គឺ៖ (ទី១)-ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ចនៅតាមសាលាជម្រះក្តី និងអយ្យការអម សាលាជម្រះក្តីនានា និង (ទី២)-ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើចំណាត់ការសំណុំរឿង និងក្នុង ការសម្រេចសេចក្ដីរបស់តុលាការ។

យុទ្ធនាការនេះ នឹងក្លាយជាច្រកផ្លូវការមួយ សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ដោយ ការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលាកា! អាចដាក់ ពាក្យបណ្ដឹងអំពីភាពមិនប្រក្រតីក្នុងចំណាត់ការបស់តុលាការ ដើម្បីឱ្យយន្តការទទួលបន្ទុកជួនគ្រូអំពីនិតក្នុង ជួយដោះស្រាយរកយុត្តិធម៌។ *

យុទ្ធនាការទី២ នេះ នឹងក្លាយជា កញ្ចក់ឆ្លុះឱ្យឃើញការពិត នៅពេលមានបណ្ដឹងអំពីភាពមិនប្រក្រតី ណាមួយនៅតាមតុលាការ។ ក្នុងករណីដែលរកឃើញការពិត ថាពិតជាមានភាពមិនប្រក្រតីកើតឡើងមែននោះ យើងត្រូវហ៊ានទទួលស្គាល់ការពិត ហើយត្រូវខិតខំស្វែងរកនូវដំណោះស្រាយមួយដែលត្រឹមត្រូវ និងយុត្តិធម៌ ជូនប្រជាពលរដ្ឋដែលរងគ្រោះ។ ផ្ទុយទៅវិញ ប្រសិនបើការប្តឹងអំពីភាពមិនប្រក្រតីនេះ មិនមានមូលដ្ឋានត្រឹមត្រូវ និងខុសពីការពិតជាក់ស្តែង ហើយតុលាការបានសម្រេចសេចក្ដីយ៉ាងត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់រួចហើយ នោះ យើងក៏ត្រូវការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម និងផ្តល់យុត្តិធម៌ដល់ចៅក្រមដែលទទួល បន្ទុកដោះស្រាយសំណុំរឿងហើយរងការចោទប្រកាន់ដោយមិនត្រឹមត្រូវនោះវិញដែរ។

៣-វិសាលភាព

យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ នឹងផ្តោតលើបញ្ហាសំខាន់ ចំនួន ២ គឺ៖ (ទី១)-ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ចនៅតាមសាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីនានា និង (ទី២)-ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើចំណាត់ការ សំណុំរឿង និង ក្នុងការសម្រេចសេចក្ដីរបស់តុលាការក្នុងសំណុំរឿងគ្រប់ប្រភេទ។ យុទ្ធនាការនេះ មានរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ។

៤-អភិក្រមការងារសម្រាប់ការអនុវត្តយុទ្ធនាការទី២

ដើម្បីធានាឱ្យការអនុវត្តយុទ្ធនាការទី២ នេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងស្របតាម គោលការណ៍ច្បាប់, គណៈបញ្ជាការដឹកនាំយុទ្ធនាការ, គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ (គ.គ.ម.) និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវប្រកាន់ ខ្ជាប់នូវអភិក្រមការងារ ដូចខាងក្រោម៖

អភិក្រមទី១-មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យនៃអំណាចតុលាការ,

អភិក្រមទី២-មិនត្រូវធ្វើបុរេវិនិច្ឆ័យលើការសម្រេចសេចក្ដីរបស់តុលាការថា មិនប្រក្រតី ឬអយុត្តិធម៌ និង

អភិក្រមទី៣-ត្រូវអនុវត្តប្រកបដោយតម្លាភាព ភាពច្បាស់លាស់ ភាពត្រឹមត្រូវ និងយុត្តិធម៌។

គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការ ដែលបានចូលរួមអនុវត្តការងារក្នុងក្របខ័ណ្ឌនៃយុទ្ធនាការនេះ បានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ នឹង ត្រូវបានកត់ត្រាទុកជាគុណសម្បត្តិការងារ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការលើកទឹកចិត្តនាពេលខាងមុខ ស្របតាមគោលការណ៍ “គុណាធិបតេយ្យ”។ ផ្ទុយទៅវិញ, ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីតុលាការ និងតួអង្គពាក់ព័ន្ធណាមួយ ដែលបានប្រព្រឹត្តខុសច្បាប់ ឬបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀប “ត្រីងៀតឆ្លៀតពង” ទាំងវិធានការច្បាប់។ ឬដែលប្រព្រឹត្តផ្ទុយនឹងអភិក្រមខាងកម្ម ទាំងដើនឹងត្រូវមួយតបជាមួយនឹងការអនុវត្តយ៉ាងនឹងទាក់ ទាំង

ទន្ទឹមនេះ, សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ គឺជាតួអង្គប្រតិបត្តិ ដ៏សំខាន់ ទាំងលើការពង្រឹងអភិបាលកិច្ចនៅក្នុងស្ថាប័នរបស់ខ្លួន ទាំងលើការធានាបាននូវភាពត្រឹមត្រូវ និង យុត្តិធម៌ក្នុងចំណាត់ការសំណុំរឿងគ្រប់ប្រភេទ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។

៥-យន្តការដឹកនាំ និងអនុវត្តយុទ្ធនាការ
យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវដឹកនាំ និងអនុវត្តដោយ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ (គ.គ.ម.) ដែលជាសេនាធិការបច្ចេកទេសរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ។ ដើម្បីអនុវត្តយុទ្ធនាការនេះក្នុងពេល ព្រមៗគ្នានៅតាមបណ្តាសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា, ក្រុមការងារមួយចំនួន ត្រូវបានបង្កើតឡើងដើម្បីជាសេនាធិការបច្ចេកទេសឱ្យ គ.គ.ម.។

អត្ថបទដែលជាប់ទាក់ទង