តម្លៃប្រេងឥន្ធនៈនៅកម្ពុជា សាំងធម្មតាតម្លៃ ដដែលត្រូវលក់តម្លៃ៤,១៥០រៀល ខណៈម៉ាស៊ូត ឡើងថ្លៃ៥០៛លក់៤,១៥០រៀលក្នុង១លីត្រចាប់ពីថ្ងៃ១១-២០មករា ឆ្នាំ ២០២៤
ភ្នំពេញ ៖ យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ សាំង (តម្លៃ ដដែល ) ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១៥០រៀលក្នុង១លីត្រ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៤ នឹងត្រូវ លក់ ៤.៤១៦រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.៤១៦រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួល់ ដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែ បន្ត និង សម្រេច បញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤ សេនដុល្លារដដែលនៅក្នុង១ លីត្រផងដែរ។
ថ្លៃលក់រាយ នៅកម្ពុជា ក្នុង រយៈពេល ដូចគ្នា ខាងលើ សម្រាប់ ប្រេងសាំង ធម្មតា ដែល នឹងត្រូវ ដាក់លក់ រាយ នៅ កម្ពុជា ក្នុងតម្លៃ ៤.១៥០រៀល ក្នុង១ លីត្រនិងប្រេង ម៉ាស៊ូត ៤.១៥០រៀលនៅដដែលក្នុង១ លីត្រសម្រាប់ ប្រេងម៉ាស៊ូត DO50ppm៕ ដោយ៖ សំរិត