ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៥ នាក់ និងចាប់យកវត្ថុតាង ថ្នាំញៀន ជាង២គីឡូក្រាម
ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅក្រុងបាវិតខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥ នាក់ ជាជនជាតិចិនតៃវ៉ាន់ និងចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទកេតាមីន ចំនួនជាង២គីឡូក្រាម និងអាវុធវែង ខ្លី ៣ ដើម។ ជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តស្វាយរៀងដើម្បីបន្តនីតិវិធីច្បាប់។
អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិ នៅចំណុចអាគារជួលស្នាក់នៅស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លទ្ធផល ឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥ នាក់(ជនជាតិចិនតៃវ៉ាន់) និងចាប់យកវត្ថុតាងសម្ភារ:រួមមាន: – ថ្នាំញៀនប្រភេទកេតាមីន ចំនួន១៥កញ្ចប់ ទម្ងន់ ២២៤៥,០៦ក្រាម (២គីឡូ២៤៥,០៦ក្រាម) – ថ្នាំញៀនគ្រាប់ប្រភេទអុិចស្តាសុី ទម្ងន់ ៣៩,០១ក្រាម -ជញ្ជីងថ្លឹងថ្នាំញៀន ៤ គ្រឿង
– អាវុធវែង១ ដើម គ្រាប់ ៩៥ គ្រាប់ បង់ ២ – អាវុធខ្លី២ ដើម គ្រាប់ ៨៣៣ គ្រាប់ បង់ ៥ បំពង់ពង់ផ្ទប់សម្លេង ២ ដើម – ទូរសព្ទដៃ ៣១ គ្រឿង – ឡេបថប ១ គ្រឿង – លិខិតឆ្លងដែន ១៩ ក្បាល – ប្រាក់ដូល្លារ ២០០០$ – រថយន្ត ២ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕