ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសប៊ែលហ្ស៊ិកម្នាក់ ដឹកគ្រឿងញៀនជាង១គីឡូពីប្រទេសប្រេស៊ីលចូលកម្ពុជា ត្រូវជាប់ពន្ធនាគារមួយជីវិត

135

ភ្នំពេញ៖លោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ បុរសជនជាតិប៊ែលហ្ស៊ិកម្នាក់ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៨០លានរៀល ចូលជាថវិការដ្ឋ ពាក់ព័ន្ធសំណុំរឿងដឹកគ្រឿងញៀន ចូលមកកម្ពុជាជាង១គីឡូក្រាម។

ជនជាប់ចោទឈ្មោះ CATRY DAVID NOEL អាយុ៣៤ឆ្នាំ ជនជាតិប៊ែលហ្ស៊ិក ត្រូវបានតុលាការចោទប្រកាន់ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជនជាប់ចោទ បានសារភាពថា រូបគេបានស្គាល់ជនជាតិប្រេស៊ីលម្នាក់ឈ្មោះ តាំង ហ្គី បានជិត២ឆ្នាំ។ ក្រោយមកឈ្មោះ តាំង ហ្គី បានឲ្យរូបគេទៅយកគ្រឿងញៀន ពីប្រទេសប្រេស៊ីល មកលក់នៅកម្ពុជា ដោយឲ្យតម្លៃឈ្នួល៣ម៉ឺនដុល្លារ។
ក្រោយពីជនជាប់ចោទទៅយកគ្រឿងញៀនពីប្រទេសប្រេស៊ីល ឆ្លងកាត់ទីក្រុងបាងកក មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងឃាត់ខ្លួនបានតែម្តង។នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតគ្រឿងញៀនម្សៅ បរភេទកាកូអ៊ីនចំនួន១០០៣,២៤ ក្រាម ៕

អត្ថបទដែលជាប់ទាក់ទង