ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨ -២០១៩នៅសាលាបឋមសិក្សាក្ដីតាកុយ

167


ភ្នំពេញៈកាលពីព្រឹកថ្ងៃទី​​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នេះនៅសាលាបឋមសិក្សាក្ដីតាកុយ បើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៨-២០១៩ ​ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកយឹម សុខុន ប្រធានការិយាល័យបរិស្ថាន ខណ្ឌច្បារអំពៅនិងលោក​គ្រូ​ អ្នក​គ្រូ​នៃសាលាបឋមសិក្សា ក្ដីតាកុយនិងអាណាព្យាបាលសិស្ស ព្រមទាំងក្មួយៗសិស្សានុសិស្ស​ចូលរួម​ទាំង​អស់ប្រមាណ៥០៤នាក់។

ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ​ដែរ​គណៈអធិបតីក៏បានអាន​សារលិខិត​របស់សម្ដេចអគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ យ៉ាងក្បោះក្បាយជូនដល់ អង្គពិធីទាំងមូលបានស្ដាប់យល់ដឹងគ្រប់ៗគ្នា ព្រមទាំង​មានមតិសំណេះសំណាល​ ជាមួ​យ​សិស្សា​នុសិស្ស​ និង​ផ្ដល់នូវអនុសាសន៍​ និងដំបូន្មានល្អ​ៗ​ ដល់សិស្សានុសិស្ស​ ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ ក្លាយខ្លួនជាសិស្សពូកែ សិស្សល្អ កូនល្អដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ហើយត្រូវនាំគ្នាគោរពវិន័យសាលា និងខិតខំត្រងត្រាប់ស្ដាប់ការណែនាំ​ពន្យល់ បង្ហាត់​បង្រៀន​ពីសំណាក់លោកគ្រូ​ អ្នកគ្រូ​ ដើម្បីក្រេបយកចំណេះដឹងល្អ​ៗ​ ព្រោះវិស័យអប់រំ​ គឺជាវិស័យអទិភាពដូចនេះស្នើដល់ក្មួយៗជាសិស្សា​នុសិស្សទាំងអស់ត្រូវខិតខំ សិក្សារៀនសូត្រដើម្បីជាទំពាំងស្នងឫស្សី និងជាសរសរទ្រូង​នៃប្រទេសជាតិ​ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានការិយាល័យបរិស្ថានខណ្ឌក៏ បានស្នើរដល់ក្មួយៗ ជាសិស្សានុសិស្សត្រូវឆ្លើយថា ទេចំពោះគ្រឿងញៀន ពោលគឺការប្រើប្រាស់គ្រឿងញៀននាំ អោយខូចសុខភាពនិងខូចអនាគតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង