ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨ . ២០១៩នៅវិទ្យាល័យហ៊ុន សែនចាក់អង្រែ

392

ភ្នំពេញៈកាលពីព្រឹកថ្ងៃទី​​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះនៅវិទ្យាល័យហ៊ុន សែនចាក់អង្រែបានបើកបវេសនកាលថ្មី២០១៨-២០១៩​ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និង ជាតំណាងលោកពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យ និង លោកចៅសង្កាត់ មន្រ្តីសាលា ខណ្ឌមានជ័យ សាលាសង្កាត់ យុវជន .ស.ស.យ.ក.តាមបណ្ដាសង្កាត់ លោក​គ្រូ​ អ្នក​គ្រូ​ អាណាព្យាបាលសិស្ស ព្រមទាំងក្មួយៗសិស្សានុសិស្ស​ជាច្រើននាក់ផងដែរ។ហើយលោកអភិបាលរងឡុង ង៉ែតក៏បាននាំយកនូវថវិកាចំនួន១ លានរៀលដែលជាថវិការបស់លោក អភិបាលខណ្ឌមានជ័យនិងភរិយាជួយឧបត្ថម្ភដល់វិទ្យាល័យផងដែរ។

ស្ថិតក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ​ដែរ​គណៈអធិបតីក៏បានអាន​សារលិខិត​របស់សម្ដេចអគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានយ៉ាងក្បោះក្បាយជូន ដល់អង្គពិធីទាំងមូលបានស្ដាប់យល់ដឹងគ្រប់ៗគ្នា ព្រមទាំង​មានប្រសាសន៍សំណេះសំណាល​ ជាមួ​យ​សិស្សា​នុសិស្ស​ និង​ផ្ដល់នូវអនុសាសន៍​ និងដំបូន្មានល្អ​ៗ​ ដល់ក្មួយៗជាសិស្សានុសិស្ស​ ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ ក្លាយខ្លួនជាសិស្សពូកែ សិស្សល្អ កូនល្អដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ហើយត្រូវនាំគ្នាគោរពវិន័យ សាលានិងខិតខំត្រងត្រាប់ស្ដាប់ការណែនាំ​ពន្យល់ បង្ហាត់​បង្រៀន​ពីសំណាក់លោកគ្រូ​ អ្នកគ្រូ​ ដើម្បីក្រេបយកចំណេះដឹងល្អ​ៗ​ ព្រោះវិស័យអប់រំ​ គឺជាវិស័យអទិភាពដូចនេះ ស្នើរដល់ក្មួយៗជាសិស្សា​នុសិស្សទាំងអស់ត្រូវ តែខិតខំសិក្សារៀនសូត្រដើម្បីជា ទំពាំងស្នងឫស្សីនិងជាសរសរទ្រូង​នៃប្រទេសជាតិ​ផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យក៏ បានស្នើរដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ពោលគឺការប្រើប្រាស់គ្រឿងញៀន នាំអោយខូចសុខភាព និងខូចអនាគតយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង