ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិវៀតណាមចំនួន០២នាក់ ជួញដូរគ្រឿងញៀនជាង២គីឡូក្រាម នៅក្រុងបាវិត ត្រូវបញ្ជូនទៅតុលាការ

37

ក្រុងបាវិត៖ នគរបាលក្រុងបាវិត បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត ខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យសរុបចំនួន០២នាក់ ជាជនជាតិវៀតណាម។

អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឡម ពេងស៊ានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤វេលាម៉ោង១៥.៤៥នាទីកម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីCKស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លទ្ធផលឃាត់ខ្លួនជនសង្ស័យសរុបចំនួន០២នាក់(ជនជាតិវៀតណាម) ១.ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK
២.ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK។

សមត្ថកិច្ចចាប់យកវត្ថុតាងសម្ភារ:រួមមាន: ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៤ កញ្ចប់ ទម្ងន់ ២៥០០,៥៦ ក្រាម(២គីឡូ៥៦ក្រាមសារធាតុគីមីផ្សំ ចំនួន០២ កញ្ចប់ ទម្ងន់ ១៤៥៧,៣៦ក្រាម អាសុីត ០៩ ដប ម្សៅស្ងួតម៉ត់ ០១ គីឡូ ក្រាមសូដ្យូម ០១ កញ្ចប់ធំ ថ្នាំដបម៉ាក Makun ០៤ ដប ឆ្នាំងចំហុយ សម្ងួតចំនួន០៣ បំពង់កែវជក់ ០៥ ទូរសព្ទ័ដៃ ០៣ គ្រឿង លិខិតឆ្លងដែន ០៤ ក្បាល អត្តសញ្ញាណប័ណ្ណវៀតណាម ០៤ សន្លឹក ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត។

បច្ចុប្បន្ននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង