យុវជនប្រុសស្រីចំនួន ១៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុក ឯកភ្នំ
ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ០១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោក វរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយកា រិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យ ចុះបង្រ្កាបករណីរក្សាទុកនិងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង ដែលក្នុងនោះបានឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន ១៣នាក់ យកមកធ្វើការសាកសួរនៅការិយាល័យជំនាញព្រមទាំងដកហូតបាន៖ ថ្នំាញៀនប្រភេទកេតាមីន KETAMINE ចំនួន ០៥ថង់ ទម្ងន់ ៩,២០ក្រាម (ទាំងសំបកថង់)។
ពេលនេះសមត្ថកិច្ចនគរបាល កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បី អនុវត្តទោស ទៅតាមផ្លូវច្បាប់៕