ជំរុញដល់គម្រោងវិនិយោគបៃតង ប្រកបដោយចីរភាព
ភ្នំពេញ៖ ក្រសួងបរិស្ថាន បាននិងកំពុងខិតខំជំរុញដល់គម្រោងបៃតង អោយកាន់តែច្រើន ទាំងគម្រោងវិនិយោគដែលយកចិត្តទុកដាក់ ចំពោះប្រសិទ្ឋភាពថាមពល ទាំងគម្រោងវិនិយោគក្នុងវិស័យថាមពលកើតឡើងវិញ
លោក សាយ សំអាល់ រដ្ខមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ព្រមទាំវត្តមានលោក វ៉ាន់ ឆារស៍ ប្រធានស្តីទីនៃសហគមធនានៅកម្ពុជា លោក Kyle Kelhofer នាយកប្រចាំការប្រទេសកម្ពុជា វៀតណាម ឡាវ នៃInternational Finance Copertion នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា៖ សម្រាប់នីតិកាលទី៦នេះរាជរដ្ឋភិបាលបាន
ដាក់ចេញ «យុទ្ឋសាស្រ្តកោណដំណាក់កាលទី៤» បន្តពីយុទ្ធសាស្ត្រចតុកោណ៣ដំណាក់ កាលកន្លងទៅ ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើការសម្របខ្លួនរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព បន្ថែមលើកិច្ចប្រឹងប្រែង និងសមិទ្ឋផលផ្នែកសេដ្ឋកិច្ច សង្គមជាច្រើនដែលសម្រេចបាន ក្នុងនីតិកាលមុនៗ ជាក់ស្តែងកញ្ចប់ថវិការជាតិ ដែលត្រូវបានវិភាជន៍សម្រាប់ការចំណាយលើការប្រែប្រួលអាកាសធាតុ មានការកើតឡើងជាង ៣ដងនៅរយៈពេល៨ឆ្នាំចុងក្រោយនេះ។ ក្នុងការបន្តរក្សាអោយបាននូវសន្តិភាព ស្ថេរភាពនយោបាយ នឹងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកំណើនវិនិយោគ ផ្នែកហេដ្ឋារចនាសម្ព័ន្ធបៃតង និងដែលធន់នឹងការប្រែប្រួលអាកាសធាតុផង ដែលជាទន្ទល់នៃកំណើតសេដ្ឋកិច្ច និងការអភិវឌ្ឍដោយគុណភាពនិងចីរភាព នៅតែជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល។
លោក រដ្ខមន្រ្តីបានលើកឡើងទៀតថា៖ ក្រសួងបាននិងកំពុងខិតខំជំរុញដល់គម្រោងបៃតង អោយកាន់តែច្រើន ទាំងគម្រោងវិនិយោគដែលយកចិត្តទុកដាក់ ចំពោះប្រសិទ្ឋភាពថាមពល ទាំងគម្រោងវិនិយោគក្នុងវិស័យថាមពលកើតឡើងវិញ ដូចជា អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ឬខ្យល់ សំដៅចូលរួមជំរុញបន្ថែមទៀតនូវល្បឿន នៃកំណើតសេដ្ឋកិច្ច និងការអភិវឌ្ឍដោយចីរភាពដោយកាត់បន្ថយ ការបញ្ចេញកាបោនអោយនៅកម្រិតទាប ។ ជាការពិតទាំងអស់នេះ តម្រូវអោយមានការទ្រាំទ្រគោលនយោបាយបន្ថែមទៀត ពីរាជរដ្ឋាភិបាល ក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធ និងការទ្រាំទ្រផ្សេងៗទៀត ព្រមទាំងមានការចូលរួមគាំទ្រហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលត្រូវមានការយល់ដឹងច្បាស់លាស់ អំពីផលប្រយោជន៍រយៈពេលវែងនៃគម្រោងវិនិយោគដោយចីរភាព មានមូលដ្ឋានចំណេះដឹង បច្ចេកទេស និងជំនាញ មានឆន្ទៈក្នុងការអភិវឌ្ឍឡើងនូវផលិតផលហិរញ្ញវត្ថុថ្មី និងសំបូរបែប និងមានបែបបទនីតិវីធីឥណទានងាយស្រួល សម្រាប់គាំទ្រដល់គម្រោង ហើយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ជាតួអង្គមួយសំខាន់ នៅក្នុងប្រព័ន្ឋអេកូឡូស៊ីហិរវត្ថុមានតួនាទីស្នូល ក្នុងការអនុវត្ត ដោយផ្ទាល់នូវគោលនយោបាយហិរញ្ញវត្ថុ ដោយចីរភាពនេះ ហើយក្រសួងបរិស្ថាន ដែលមានក្រុមប្រឹក្សាជាតិអភិវឌ្ឍ ដោយចីរភាពជាសេនាធិការ ក្នុងការផ្តល់កិច្ចសហការក្រសួងស្ថាប័ន វិស័យឯកជននិងដៃគួរអភិវឌ្ឍន៍ នៅក្នុងកិច្ចការដ៍សំខាន់ ដើម្បីកម្ពុជាមានការអភិវឌ្ឍដោយចីរភាព ហើយចូលរួមប្រយុទ្ឋប្រឆាំងនឹការប្រែប្រួលអាកាសធាតុ និងគាំពារដល់ភពផែនដីយើង៕