សមត្ថកិច្ចបានប្រើរយៈពេល អស់ ១០៨ម៉ោង ទើបបង្ក្រាបជនឃោរឃៅបានម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម
ព្រះវិហារ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៤នេះ បានឲ្យដឹងថា សមត្ថកិច្ចបានប្រើរយៈពេល អស់ ១០៨ម៉ោង ទើបបង្ក្រាបជនឃោរឃៅបានម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម។
ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ធ្វើការស្រាវជ្រាវបង្រ្កាប និងបានឃាត់ខ្លួនមុខសញ្ញា(ឃាតករ) ចំនួន១នាក់ ដែលពាក់ព័ន្ធករណីឃាតកម្មកាលពីថ្ងៃទី០៧ មករា ឆ្នាំ២០២៤ នៅចំណុចចំការដំឡូងដីក្រហម ក្នុងភូមិសាស្រ្តភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយជោគជ័យ៕