ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីម្នាក់ត្រូវរថយន្តធុនធំ បុកនិងកិនបាត់បង់ជីវិត នៅស្រុកអូរជ្រៅ

157

បន្ទាយមានជ័យ៖ ស្ត្រីជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភីអិលភីម្នាក់ទៅធ្វើការនៅក្រុងប៉ោយប៉ែត ត្រូវរថយន្តធុនធំដឹកខ្សាច់បុកកិនបណ្ដាលឪ្យបាត់បង់ជីវិត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តោយជាតិលេខ៥ ស្ថិតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

គ្រូពេទ្យនិងនគរបាលចរាចរណ៍ដែលជួយសង្គ្រោះបានឪ្យដឹងថា នារីរងគ្រោះដែលស្លាប់ឈ្មោះ វែង សាវ៉ៃ អាយុជាង២០ឆ្នាំជាបុគ្គលិកផ្នែកប្រមូលឥណទានក្រុងប៉ោយប៉ែត (CO:Collection Officer) នៃភ្នាក់ងារបង់រំលួសម៉ូតូ ឡាន (Active People ) ឬសាខាមួយនៃគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុភីអិលភីនៅក្រុងប៉ោយប៉ែត និងមានទីលំនៅនៅភូមិគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍គឺស្ត្រីរងគ្រោះបានបើកបរម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1L.1503 តាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីកើតទៅលិច ទៅដល់កន្លែងកើតហេតុក៏ត្រូវបានរថយន្តធុនធំដឹកខ្សាច់បានបុកហើយកិនធ្លាយបែកពោះស្លាប់តែម្តង ហើយរថយន្តបង្កដែលមិនស្គាល់អត្តសញ្ញាណបានបើកបន្តទៅមុខគេចខ្លួនបាត់។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានចុះទៅពិនិត្យនិងវាស់វែងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់អាចមកពីស្ត្រីរងគ្រោះបានបើកបរម៉ូតូឡើងវ៉ារថយន្តបង្ក ហើយមិនផុតក៏ទាក់ដៃចង្កូតម៉ូតូដួល ស្រូបចូលរថយន្ត ត្រូវកិនស្លាប់។

មន្ត្រីនគរបាលបន្តថា សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវរករថយន្តធុនធំដឹកខ្សាច់និងអ្នកបើកបរដែលបានបុកហើយបើកបន្តទៅមុខគេចបាត់នោះ៕

អត្ថបទដែលជាប់ទាក់ទង