គំនិតឡឺកឺ ៖ នរណាឆ្លាត នរណាល្ងង់?
ភ្នំពេញ៖ មិនដឹងថាតើនរណាជាអ្នកឆ្លាតនោះទេ តែសម្រាប់មនុស្សលើលោកចូលចិត្តនិយាយថា
គេបញ្ជោរក៏មិនជោរដែរតែបើគេជេរខឹង។
ដូចរឿងជាតកមួយបានតំណាលថាមានបុរសម្នាក់ចិញ្ចឹមសេកមួយក្បាលកុកមួយក្បាលដោយបង្ហាត់បង្រៀនវាឲ្យចេះច្រៀងរាំដូចគ្នា។
ក្រោយពីសត្វទាំង២នេះចេះច្រៀងចេះរាំបុរសរូបនោះក៏បែកគំនិតយកសត្វទាំង២នេះ
ទៅថ្វាយស្ដេចដើម្បីបានរង្វាន់ពីស្ដេចមកវិញ។
គាត់ក៏បានចូលគាល់ស្ដេចតាមបំណងរបស់គាត់មែន។បន្ទាប់ពីទូលដល់ស្ដេចពីភាពឆ្លាតរបស់សត្វទាំង២ក្បាលនេះមកស្ដេចក៏ប្រាប់បុរសនោះឲ្យសត្វទាំង២នោះបង្ហាញសមត្ថភាព
ហើយសត្វសេកត្រូវបានបង្ហាញមុនគេ។
សត្វសេកបានរាំច្រៀងកាច់រាងបានយ៉ាងល្អធ្វើឲ្យស្ដេចពេញចិត្តក៏បញ្ជាឲ្យអាមាត្យយក
ទៅដាក់ក្នុងទ្រុងមាស។ពេលនៅក្នុងទ្រុងមាសសត្វសេកបញ្ចេញកាយវិការចំអកឲ្យសត្វកុក
ដែលមិនទាន់បានបញ្ចេញសមត្ថភាព។
សត្វកុកដែលមានភាពវាងវៃនោះបានពិចារណាថាប្រសិនបើអញធ្វើជាចេះដូចសេក
ច្បាស់ជាជាប់ក្នុងទ្រុងបែបនេះហើយ។លុះដល់វេនសត្វកុកបញ្ចេញសមត្ថភាពសត្វកុកនៅ
ស្ងៀមធ្វើមិនចេះអ្វីសោះតែម្ដង។
ស្ដេចទតឃើញបែបនពក៏ខ្ញាល់បញ្ជាឲ្យអាមាត្យយកសត្វកុកនេះទៅព្រលែងចោលនៅ
ក្រៅវាំង។បន្ទាប់ពីមានសេរីភាពហើយសត្វកុកក៏ហើរទៅកាន់ហ្វូងរបស់ខ្លួនព្រមទាំងនិយាយ
ថាកុំធ្វើជាអ្នកចេះឬឆ្លាតពេកប្រយ័ត្នទៅនៅក្នុងទ្រុងមាសដូចសេកគឺគ្មានសេរីភាពឡើយសូម្បី
តែចង់រកញីក៏គ្មានដែរ។
រស់ក្រៅទ្រុងចង់ជុះអាចម៍មុខណាហ្គាក៏បានបើនិយាយពីញីវិញអ្ហេះគ្រាន់តែក្ដក់គឺបាន
ភ្លាមបើនៅក្នុងទ្រុងសេរីភាពបែបនេះគ្មានឡើយ៕