ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសគាំទ្រ និងសហការបន្ដការរៀបចំ មហោស្រព តន្រ្ដី អន្ដរជាតិ នៅកម្ពុជា របស់ស្ថានទូតអាម៉េរិក

122


ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន ប្រកាសគាំទ្រ និងសហការបន្ដចំពោះការរៀបចំ មហោ ស្រពតន្រ្ដី អន្ដរជាតិ នៅ ក្នុងប្រទេសកម្ពុជារបស់ស្ថានទូតសហរដ្ឋអាមេរិក ដើម្បីចូលរួម លើកទឹកចិត្ដដល់ ការអភិវឌ្ឍផ្នែកវិស័យសិល្បៈ វប្បធម៌ តន្រ្ដី នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ បន្ថែម ទៀត។

ថ្លែងនៅក្នុងពិធីបើកមហោស្រពតន្រ្ដីអន្ដរជាតិភ្នំពេញលើក ទី១៥ កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ដោយយល់ ច្បាស់ អំពីសារៈសំខាន់ របស់មហោស្រពតន្រ្ដីអន្ដរជាតិភ្នំពេញចំពោះសង្គម វប្បធម៌ សិល្បៈ តន្រ្ដី និងស្មារតីនៃការចង ចាំរបស់តន្រ្ដីករម្នាក់ៗ ហើយក្រសួងវប្បធម៌នឹងបន្ដគាំទ្រ ត្រៀមសហការដល់ការរៀបចំមហោ ស្រពនេះ ក្រោមប្រធានបទថ្មីៗផ្សេង ទៀត សម្រាប់លើកក្រោយៗ។ លោកស្រីរដ្ឋមន្រ្ដីបាន បញ្ជាក់ថា ៖ ការរៀបចំមហោស្រព តន្រ្ដីយ៉ាងទៀងទាត់ក្នុងកម្រិតអន្ដរជាតិនាពេលនេះ គឺមិន ត្រឹមតែផ្ដល់ផលប្រយោជន៍ ច្រើនដល់តន្រ្ដីករខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមជំរុញលើក ទឹកចិត្ដដល់ការ អភិវឌ្ឍសហគមន៍សិល្បៈទាំងមូលនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ និងរីក ចម្រើនថែម ទៀត។ លោកស្រីក៏បានកោត សរសើរ ចំពោះគំនិតច្នៃប្រឌិតប្រកបដោយទេព កោសល្យខ្ពស់ ក្នុងការផ្សារភ្ជាប់តថភាពជីវិតសង្គមទៅនឹងតន្រ្ដី ឬអាចនិយាយម្ស៉ាង ទៀត រវាងសង្គម និងសិល្បៈ។ លោកជំទាវក៏បានចាត់ទុកតន្រ្ដី មិនត្រឹមតែជា មធ្យោបាយ ដើម្បីរម្លឹក នូវអនុស្សាវរីយ៍ចាស់ៗដែលដិតជាប់ ជាមួយមាតុ ប្រទេស ប៉ុណ្ណោះទេ ប៉ុន្ដែក៏មានតួនាទី ពិសេសផងដែរក្នុងការបណ្ដុះពន្លកក្ដីសង្ឃឹម និងមនោសញ្ចេត នាថ្មី ដើម្បីផ្សារភ្ជាប់បន្ដិចម្ដងៗ និងចុងក្រោយ ដើម្បីអាចធ្វើ សមាហរណ កម្មដោយពេញលេញទៅក្នុងសង្គមថ្មីតែម្ដង។

លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអា មេរិកប្រចាំនៅកម្ពុជា បាន ឱ្យដឹងថា ភាពមាំមួននៅក្នុងការរៀបចំមហោស្រពតន្រ្ដីឆ្នាំនេះ គឺបង្ហាញពីសិល្បៈនៃ អ្នកនិពន្ធដែលបានចាកចេញពីប្រទេសកំណើតរបស់ពួកគេដើម្បីបង្កើតឱកាសអាជីពផ្ទាល់ខ្លួន និងសិល្បៈថ្មី សម្រាប់ខ្លួនគេនៅឯក្រៅប្រទេស។ ឯកអគ្គរដ្ឋទូត បានបន្ដថា ៖ការពិតជាក់ស្តែងនេះ គឺជាការរម្លឹកដ៏មានប្រសិទ្ធភាពមួយ អំពីតួនាទីរបស់ ជនអន្តោប្រវេសន៍ដែលមានថាមពល និង ការច្នៃប្រឌិត ដែលអាចដើរតួ ក្នុង ការរម្លឹក និងលើកកម្ពស់វប្បធម៌ផ្សេងៗទៀត។  លោក បានបន្ដទៀតថា ៖តាមរយៈការ រៀបចំ មហោស្រពតន្រ្ដីអន្ដរជាតិនៅកម្ពុជានេះ គឺស្របពេល ដែលអ្នកចម្រៀងអាម៉េរិកកាំង ដែល ល្អឥតខ្ចោះមួយចំនួនបាននាំយកសិល្បៈរបស់ពួកគេត្រ ឡប់ទៅប្រទេសកំណើត របស់ឪពុកម្តាយរបស់ពួកគេវិញ ហើយក៏បានផ្សារភ្ជាប់ និងកំពុងជួយ វប្បធម៌ខ្មែរឡើង វិញផងដែរ៕សំរិត

អត្ថបទដែលជាប់ទាក់ទង