ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ រៀបចំការប្រឡងប្រជែងបកស្រាយ ប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌»

39

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រឡងប្រជែងបកស្រាយប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌ »។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជូនណារ៉ុន បានលើកឡើងថា ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានការប្រឡងប្រជែងបកស្រាយ ប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌ ជ្រើសរើសជ័យលាភី ចំនួន៣រូប។

លក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម៖
១- សមាសភាពដែលអាចចូលរួមប្រឡងប្រជែងមានដូចជា មន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្ស សិស្ស និស្សិត និងសាធារណជនទូទៅ
២- បេក្ខជនត្រូវសរសេរការស្រាយប្រធានបទចំនួនពី១៥ទំព័រ ទៅ២០ទំព័រ ដោយកុំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Moul light 12 (សម្រាប់ចំណងជើងនិងចំណងជើងរង) និង Khmer OS Siemreap ទំហំ អក្សរ ១២(សម្រាប់អត្ថបទ)
៣- កាលបរិច្ឆេទឈប់ទទួលស្នាដៃត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី ជាកំហិត
៤- ទំនាក់ទំនងផ្ញើស្នាដៃតាមរយៈតេឡេក្រាម 010 22 07 88 និងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ011 22 88 521 ៕

អត្ថបទដែលជាប់ទាក់ទង