ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តព្រះវិហារ បញ្ជូនជនសង្ស័យ២នាក់ និងគ្រឿងញៀងជាង១តោន ទៅតុលាការ

34

 

ខេត្តព្រះវិហារ៖ ជនសង្ស័យចំនួន២នាក់ និងគ្រឿងញៀនជាង១តោន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

កម្លាំងអាវុធហត្ថ បានបញ្ជូនវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ពោលក្រោយរឹបអូសបានគ្រឿងញៀន ដែលជនសង្ស័យដាក់ក្នុងរថយន្តយកទៅប្លុងចោលនៅស្រុកជ័យសែន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

គ្រឿងញៀនជាង ១តោនត្រូវបានបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ ពេលឧក្រិដ្ឋជន ដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ ។

យោងតាមព័ត៌មានបឋម បានឲ្យដឹងថា ៖ គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានចាប់រឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ឋជន ដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងៗ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បាន។

កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានបើកកិច្ចសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹវត្រែងបន្ថែមទៀត ដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនបន្ថែមទៀត តាមរយះពន្លាតសមត្ថកិច្ចដែនដី សម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ។

ទោះជាយ៉ាងណាសមត្ថកិច្ច មិនទាន់បង្ហាញសាវតារបស់ជនសង្ស័យទាំង២នាក់នេះនៅឡើយទេ ដោយសារបច្ចុប្បន្ននេះកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង និងបក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង