ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ខ្លួនទាបកុំតោង

342

ភ្នំពេញ ៖ «ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងស្រវារឧិបភ្នំ»នេះជាពាក្យប្រដៅរបស់ខ្មែរយើងតាំងពីបូ
រាណមកម្ល៉េះតែមនុស្សមួយចំនួននៅតែគឃ្លើនបំពាន។
កន្លងមកនេះមានអ្នកមានអំណាច អ្នមមានលុយខ្លះខ្ចីបាតដៃប្រជាជនក្រីក្រមកប្រើ
ដើម្បីផលប្រយោជន៍របស់ខ្លួន។មានករណីច្រើនណាស់ដូចជាការបំពានដីព្រៃគឺសុទ្ធតែអ្នក
មានលុយមានអំណាចខ្ចីដៃប្រជាជនឲ្យធ្វើដើយគ្រាន់តែផ្ដល់ផលប្រយោជន៍ខ្លះដល់ពួកគាត់
ដើម្បីខ្លួនឯងបានប្រយោជន៍ធំ។

ខ្លះពេលមានបញ្ហាក៏តាំងយកប្រជាជានធ្វើជារបងការពារពួកខ្លួន។ខ្លះជួញដូរគ្រឿង
ញៀនបែរជាឲ្យយុវជនដែលមានការសិក្សាមិនបានខ្ពង់ខ្ពស់ទៅធ្វើដើម្បីខ្លួននិងជាប់គុកជំនួស
ខ្លួនក៏មានដែរ។

អញ្ចឹងហើយបានជាចាស់ពីបូរាណលោកលើករឿងនិទានបែបអប់រំមួយមកចែកអ្នក
ស្រករក្រោយឲ្យបានដឹង។មានចចក ស្វា និងឆ្កែព្រៃជាមិត្តសម្លាញ់នឹងគ្នាគេរស់នៅក្នុងព្រៃដើរ
ដើររកចំណីជាមួយគ្នានិងចែកគ្នាស៊ីដោយស្មោះត្រង់។
ថ្ងៃមួយគេកំពុងតែស្វែងរកចំណីដូចសព្វមួយដងក៏បានជួបជាមួយសត្វសឹង្ហដែលគេ
ចាត់ទុកថាជាស្ដេចសត្វនៅក្នុងព្រៃ។

សត្វសឹង្ហក៏សួរទៅសត្វទាំង៣ថាម៉េចដែរការដើររកអាហារសព្វថ្ងៃនេះ?
សត្វទាំងក៏តបថាលំបាកណាស់ជួនក៏បានជួនក៏អត់។សឹង្ហតបថាមកពីពួកឯងមិនមាន
អំណាចដូចយើងហេតុនេះកុំឲ្យលំបាកតទៅទៀតចាប់ពីថ្ងៃនេះទៅពួកឯងទាំង៣បបួលគ្នាទៅកៀងសត្វមកទីនេះដើម្បីយើងត្របាក់ចាប់ហើយយើងចែកគ្នាស៊ីហើយពួកឯងនឹងលែងខ្វះអាហារស៊ីចុកទៀតហើយ។

សត្វទាំង៣ត្រេកអរណាសក៏ធ្វើតាមដោយរំពេចនោះសត្វចចក ស្វា និង ឆ្កែព្រៃបានប្រ
ទះនឹងប្រើសមួយក្បាលដែលកំពុងរកស៊ីដាច់ហ្វូងពួកគេក៏កៀតប្រើសនោះឲ្យសឹង្ហចាប់និង
សម្លាប់បានសម្រេច។
សឹង្ហចែកសាច់នោះជា៤ចំណែកហើយបន្ទាប់មកសឹង្ហនិយាយទៅកាន់សត្វទាំង៣ថា
មើលលើលោកនេះតើមានសត្វណាមានចង្កូមស្រួចនិងស្រែកឭុដូចយើងទេ?ឭុបែបនេះសឹង្ហក៏
ទាញសាច់មួយចំណែកទៀតដាក់មុខខ្លួនព្រមទាំងនិយាយថាអញ្ចឹងយើងត្រូវបានសាច់មួយចំ
ណែកនេះបន្ថែមទៀត។

សឹង្ហសួរបន្តថាលើលោកនេះតើលើលោកនេះមានសត្វណាឈ្មោះដូចយើងទេ?សត្វ
ទាំង៣តបថាគ្មានទេលោកម្ចាស់អើ ! អញ្ចឹងសាច់នេះត្រូវបានមកយើងមួយចំណែកបន្ថែម
ទៀត។សឹង្ហក៏សួរបន្តថាលើលោកនេះមានសត្វណាមានកម្លាំងនិងអំណាចដូចយើងទេ?សត្វ
ទាំង៣តបថាគ្មានទេលោកម្ចាស់។បើគ្មានទេសាច់មួយចំណែកនេះបានយើងទៀតហើយ។
សាច់ដែលនៅសល់តែមួយចំណែកសត្វសឹង្ហបាននិយាយទៅកាន់សត្វទាំង៣ថាសាច់
ដែលនៅសល់មួយចំណែកនេះពួកឯកយកទៅចែកគ្នាស៊ីទៅ។

សត្វទាំង៣មើលទៅឃើញសាច់មួយចំណែកចុងក្រោយសឹង្ហដាក់នៅជិតក្រញ៉ាំនិងចង្កូមរបស់ខ្លួនពួកគេក៏ដើរចេញទាំងតូច
ចិត្តព្រមទាំងនិយាយថា«កុំចង់បានអ្នកមានអំណាចធ្វើខ្នងយើងបានត្រឹមតែគេបោកប្រើប៉ុណ្ណោះយើងរស់នៅតាមរបៀបរបស់យើងដដែលទៅវាគ្មានទុក្ខទោសជាប់ខ្លួន»៕

 

អត្ថបទដែលជាប់ទាក់ទង