ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន​ ចំនួន៣នាក់​ ដើរសុំលុយ​ ពលរដ្ឋខ្មែរអ៊ីស្លាម​ នៅក្នុងវិហារអ៊ីស្លាម​

462

ភ្នំពេញ៖ នៅ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៦​ និង ៤០នាទី ការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការជាមួយ​ កម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មី១​ បានធ្វើការឃាត់ខ្លួនជនជាតិប៉ាគីស្ថាន​ ចំនួន៣នាក់​ (ស្រី១នាក់) ស្នាក់នៅធ្វើការ ខុសច្បាប់។

បន្ទាប់មកកម្លាំងការិយាល័យ​បានធ្វើការសាកសួរបំភ្លឺ ឃើញថាជនទាំង៣នាក់នេះ​ បានចូលមកប្រទេសកម្ពុជា​ កាលពីថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៨​ ប្រើប្រាស់ប្រភេទវិសាទេសចរ​ណ៍ ហើយពួកទាំង៣នាក់នេះ​ ក្រោយពីការសាកសួររួចមកឃើញថា​ ពិតជាដើរសុំលុយ​ ពលរដ្ឋខ្មែរអ៊ីស្លាម​ នៅក្នុងវិហារអ៊ីស្លាម​ ពិតប្រាកដមែន។
​ ក្រោយពីសុំ​ គោលការ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី​ បានបញ្ជូនជនទាំង ៣នាក់នេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង