ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន តារាចម្រៀងនាង រតនៈ ពិសី ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទ .មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

660

ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញ ដីកាឃុំ ខ្លួនតារាចម្រៀងនាង រតនៈ ពិសី ដាក់ពន្ធនាគារព្រៃស (ម២) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកាតព្វ កិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។

សូមជម្រាបថា កាលរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនតារាចម្រៀងនិងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរ ក្រោយចាប់ខ្លួន ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។
ការឃាត់ និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី គឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ ដែលបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ។

តាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ កែវ ពិសី ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរ ជាម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD មានអាសយដ្ឋានផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឃ្លាញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តារាចម្រៀងរូបនេះសមត្ថកិច្ចធ្លាប់បានកោះហៅឲ្យចូលបំភ្លឺ ជុំវិញករណីចេញសែកគ្មានសាច់ ប្រាក់(សែកស្អុយ)តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។

ពាក់ពន្ធករណីចេញមូលប្បទានប័តគ្មានសាច់ប្រាក់(សែកស្អុយ)នោះ ត្រូវបានតារាចម្រៀងរូបស្រស់ រតនៈ ពិសី បំភ្លឺនៅសមត្តកិច្ចថា រូបនាងក៏ចាញ់បោកគេដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់នាងរាប់ម៉ឺនដុល្លារកំពុងរត់គេចខ្លួន ពោលគឺទុកឲ្យរូបនាងរ៉ាប់រងសងតែម្នាក់ឯង ។

ស្ថិតក្នុងដំណាក់ការស៊ើបសួរនៅសាលដំបូងរាជធា នីភ្នំពេញ គេបានឃើញជនរងគ្រោះជាបន្តបន្ទាប់បានទៅដាក់ពាក្យបណ្តឹង នាង រតនៈ ពិសី ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដូចគ្នា សរុបទឹកប្រាប់រាប់ម៉ឺនដុល្លារអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង