ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រះវិហារ មានសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋានទំនើបៗ និងមានទាំងសាលប្រជុំថែមទៀត

1,761
ខេត្តព្រះវិហារ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងទីរួមខេត្តព្រះវិហារមានការអភិវឌ្ឍរីកចំរើនគួរជាទីមោទនៈ ពោលគឺក្រោយពីមានផ្លូវតភ្ជាប់ទៅកាន់ខេត្តនេះល្អប្រសើរងាយស្រួលក្នុងការធ្វើដំណើរហើយ នៅទីរួមខេត្តព្រះវិហារ នូវមានសណ្ឋាគារ និងផ្ទះសំណាក់ទំនើបៗ មានទាំងសាលប្រជុំថែមទៀតផង។
   ជាក់ស្តែងអ្វីដែលជាការចាប់អារម្មណ៍ពេលយើងធ្វើដំណើរមកដល់ទីរួមខេត្តនេះ គេបានឃើញផ្ទះសំណាក់និងភោជនីយដ្ឋានមួយ ក្រៅពីកន្លែងស្នាក់នៅស្អាត និងមានអាហារហូបចុកឆ្ងាញ់ពិសារហើយនោះ ផ្ទះសំណាក់នេះនូវមានសាលប្រជុំដែលអាចទទួលសមាជិក សមាជិកា ចាប់ពីជាង១០នាក់ដល់ទៅជាង១០០នាក់ ដើម្បីធ្វើសិក្ខាសាលានិងអង្គប្រជុំថែមទៀតផង នៅគឺ «ផ្ទះសំណាក់ និងភោជនីយដ្ឋាន លី ហួត» ដែលមានីតាំង ផ្លូវកោះកែស្ថិតនៅក្នុងទីរួមខេត្តនេះតែម្តង ខណៈដែលនៅទីរួមខេត្តនេះមានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានដ៏ទំនើបៗ ជាច្រើនកន្លែងផ្សេងទៀតកំពុង់ទទួលដំណើរការយ៉ាងសកម្មដែរនោះ។
  មន្ត្រីរដ្ឋបាលខេត្តព្រះវិហារ បានអោយដឹងថា  «ផ្ទះសំណាក់ និងភោជនីយដ្ឋាន លី ហួត» ពិតជាមានសេវាល្អ ដែលអាចទទួលបានទាំងភ្ញៀវជាតិនិងអន្តរជាតិ   ហើយនេះក៏ជាការលើកមុខមារខេត្តព្រះវិហារផងដែរ៕
អត្ថបទដែលជាប់ទាក់ទង