កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ត្រូវបានលើកពេលប្រជុំទៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ វិញ
ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែ មករា ឆ្នាំ២០២៤ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ករណីលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃសុក ទី២៦ ខែមករា ទៅប្រជុំនៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ វិញ៕