ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធបញ្ជូនគ្រូ២រូបទៅសិក្សាគ្រូបង្វឹកកម្រិត២នៅសឹង្ហបូរី

112


​ភ្នំពេញ:សហព័ន្ធកីឡាកយសម្ព័ន្ធកម្ពុជាបានបញ្ជូនគ្រូ និងជាចៅក្រមអន្តរជាតិផងនោះទៅសិក្សាគ្រូបង្វឹកកម្រិត២(Academy Level2)នៅប្រទេសសឹង្ហបូរី ។

​លោកសោ សុផេង និងលោកវាស សារិទ្ធគឺជាគ្រូបង្វឹក និងជាចៅក្រមអន្តរជាតិផងនោះនឹងចេញដំណើរទៅ កាន់ប្រទេសសឹង្ហបូរីនៅថ្ងៃទី៤វិច្ឆិកានេះ ។វគ្គសិក្សានេះនឹងចាប់ផ្ដើមពីថ្ងៃទី៤ដល់ថ្ងៃទី១២វិច្ឆិកា ។

​បើតាមការឲ្យដឹងពីលោកណយ ផាណានោះថាការចេញទៅសិក្សានេះគឺ ប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡាដែលទម្លាក់ឲ្យសហព័ន្ធ ក្នុងកញ្ចប់បណ្ដុះបណ្ដាលធនធានមនុស្សគឺទាំងថ្លើសំបុតរយន្តហោះការស្នាក់នៅ ហូបចុក ។ លោកបញ្ជាក់ថា នេះជាយុទ្ធសាស្ត្ររបស់លោកថោង ខុនដែលជាប្រធានសហព័ន្ធ និងលោកឧកញ៉ាសុខ ហុងដែលជាអនុប្រធានដែល បញ្ជាក់ថាត្រូវតែបញ្ជូនមន្ត្រីទៅ បណ្ដុះបណ្ដាលនៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពសម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។

​សូមបញ្ជាក់លោកវាស សារិទ្ធ និងលោកសោ សុផេងសុទ្ធតែធ្លាប់ឆ្លងវគ្គគ្រូបង្វឹកកម្រិត ១ និងវគ្គអាជ្ញាកណ្ដាលអន្តរជាតិ នៅប្រទេសជប៉ុន ដោយទទួលបានលទ្ធផលល្អទៀតផង ។លោកអគ្គលេខាធិការបន្ដថាសហព័ន្ធរបស់លោកនៅខ្វះ ធនធានមនុស្សច្រើនណាស់ហើយ នៅឆ្នាំក្រោយៗលោកនឹង បញ្ជូនមន្ត្រីរបស់លោកទៅសិក្សាវគ្គអាជ្ញាកណ្ដាល ចៅក្រមកម្រិតអន្តរជាតិឲ្យបានខ្លះទៀតជា មួយនោះក៍នឹងបញ្ជូនគ្រូទៅ បណ្ដុះបណ្ដាលនៅក្រៅប្រទេសបន្ថែមទៀតដែរ ។

អត្ថបទដែលជាប់ទាក់ទង