លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី២៦ ខែមករា
ភ្នំពេញ៖ លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ត្រួតពិនិត្យយានយន្តឆ្លងកាត់ ចំនួន១៧៩១គ្រឿង
ឃាត់យានយន្តល្មើស ចំនួន១៦៨គ្រឿង (រថយន្ត ចំនួន៤៨គ្រឿង, ម៉ូតូ ចំនួន១២០គ្រឿង)
១- ល្មើសជាតិស្រវឹង ចំនួន៦៤គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៧នាក់
-អ្នកបើកបររថយន្ត ចំនួន២០នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៦គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៥នាក់
-អ្នកបើកបររថយន្ត ចំនួន២១នាក់
២- បទល្មើសផ្សេងៗ ចំនួន ១០៤គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៩៧គ្រឿង
-គ្មានប័ណ្ណបើកបរ ចំនួន០៧គ្រឿង
៣- វិធានការអប់រំ
-អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម 0,25mg/L ចំនួន១០នាក់
-អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន៤០នាក់ (មានមួក មិនព្រមពាក់)
៤- ការរក្សាទុកយានយន្ត និងផាកពិន័យ
– ផាកពិន័យ ចំនួន១១៨គ្រឿង
– នៅសល់ ចំនួន៥០គ្រឿង
– ទុកនៅអធិការខណ្ឌ ចំនួន៤៧ គ្រឿង (រថយន្ត ចំនួន១៦គ្រឿង -ម៉ូតូ ចំនួន ៣២គ្រឿង) និងបញ្ជូនទៅការិយាល័យ ចំនួន០២គ្រឿង៕