ចាប់ជនជាតិអូស្ត្រាលីម្នាក់ ចូលហួបបាយ មិនអោយលុយ នៅសណ្ឋាគារសូហ្វីតែល និងស្នាក់នៅលើសទិដ្ឋាការ
ភ្នំពេញ៖ នៅ ថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ៤០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ ផែនការងារអន្តោប្រវេសន៍ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានទទួលជនបរ ទេស ចំនួន០១នាក់ ឈ្មោះ TAYLOR CHAILLE MAR ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិអូស្ត្រាលី ពីកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរ បាលទន្លេបាសាក់ នៃ អធិការដ្ឋាននគរបាលខណ្ឌចំការមន ពីបទជននេះ ចូលហួបបាយ មិនអោយលុយ នៅសណ្ឋាគារសូហ្វីតែល និងស្នាក់នៅលើសទិដ្ឋាការ។ បន្ទាប់មកមន្ត្រីជំនាញការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមកប្រទេសកម្ពុជា លើកដំបូងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប និង គោលបំណងទេសចរណ៍។ តាមការសាកសួរបន្តបានអោយដឹងថា លិខិតឆ្លងដែនជននេះបាន (លើសទិដ្ឋាការ ស្នាក់នៅតាំងពីថ្ងៃទី ០៤ ខែ ១០ ឆ្នាំ ២០១៨ ) ដោយគ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅ និងកន្លែងស្នាក់នៅ។ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។