ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកជាតិចាប់ផ្ដើមថ្ងៃនេះ
ភ្នំពេញ៖ការប្រកួតប្រដាល់គុនខ្មែរជើងឯកជាតិឆ្នាំ២០២៣ចាប់ផ្ដើមថ្ងៃទី២៩មករាឆ្នាំ
២៩២៤នេះហើយ ។
ឆ្នាំនេះការប្រកួតធ្វើឡើងនៅនៅភូមិអន្លង់ត្នោតឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងក្នុងដីឡូដ៍ជិតច្រមុះជ្រូករូបសំណាកព្រះគោព្រះកែវដោយមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៩ខែមករាដល់ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៤ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ការប្រកួតជើងឯកឆ្នាំនេះ ចំពោះវិញ្ញាសាប្រយុទ្ធបុរសមានចំនួន ១៣ រាជធានីខេត្ត ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ហើយវិញ្ញាសាប្រយុទ្ធបុរសមានចំនួន ៨ រាជធានីខេត្ត ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ វិញ្ញាសាគុនគ្រូបុរសមាន ៤ក្លិបគឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល និងខេត្តស្វាយរៀង និងវិញ្ញាសាគុនគ្រូបុរសមាន ៤ ក្លិប គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី ។ វិញ្ញាសាប្រយុទ្ធបុរសមានកីឡាករ ចំនួន ១០១ នាក់។
លោកឧត្តមសេនីយ៍ទោខូវឆាយអនុប្រធានទី១សហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថាថាការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះត្រូវលើកកម្ពស់ឲ្យមានការរៀបចំកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីស្វែងរកម្ចាស់ឯកល្អៗប្រចាំវិញ្ញាសានីមួយៗការរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្រោមការប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡានិងដៃគូឧបត្ថម្ភដោយព្រឹត្តិការណ៍ប្រកួតទាំងមូល ។
ចំពោះការទទួលហូបចុកស្នាក់នៅ របស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡា ការិនីមក តាមសមាគមរាជធានីខេត្តទាំងអស់ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ដោយសហព័ន្ធផ្ទាល់រយៈពេល៥ថ្ងៃពេញតែម្តង។លោកមអនុប្រធានក៏បានស្នើសុំឲ្យសមាគមចូលរួលទាំងអស់បញ្ជូនកីឡាករកីឡាការិនីប្រដាល់គុនខ្មែរដែលល្អៗបំផុតប្រចាំក្លឹបមកចូលរួមប្រជែងម្ចាស់ដំណែងជើងឯកប្រចាំព្រឹត្តិការណ៍នេះឲ្យបានល្អប្រសើរពីព្រោះប្រាក់រង្វាន់លើកទឹកចិត្តឆ្នាំនេះក៏ត្រូវបានបង្កើនច្រើនជាងបណ្តាឆ្នាំមុនៗ ។
លោកឧត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរក៏បានមានប្រសាសន៍ថាការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ដើម្បីបង្កើនគុណភាពនៃការរៀបចំ និងបន្តការអភិវឌ្ឍវិស័យ កីឡាប្រពីណីវប្បធម៌ជាតិខ្មែរមួយនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកប្រធានបានជំរុញ ឲ្យថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាកណ្តាល ចៅក្រម ព្រមទាំងប្រតិភូសមាគម ក្លិបរាជធានីខេត្តចូលរួម ប្រកួតជើងឯកថ្នាក់ជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់ដល់ព្រឹត្តិការណ៍ទាំងមូលទទួលបានជោគជ័យ ។
លោកប្រធានសហព័ន្ធ ក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីតាមរយៈសមាគម-ក្លិបរាជធានីខេត្តត្រូវប្រកួតឲ្យអស់ពីសមត្ថភាពការគោរពវិន័យក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យសហព័ន្ធស្វែងរកធនធានប្រកបដោយគុណភាពខ្ពស់ៗ ក្នុងព្រឹត្តិការណ៍នេះ សម្រាប់ជាតិមាតុភូមិផងដែរ។
លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានប្រសាសន៍ថាការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ក្រោមការប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡានិងដៃគូឧបត្ថម្ភដោយព្រឹត្តិការណ៍ប្រកួតទាំងមូលត្រូវចំណាយអស់ជាង១០ម៉ឺនដុល្លារក្នុងនោះការចំណាយលើប្រាក់រង្វាន់ជ័យលាភីទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ លើគ្រប់វិញ្ញាសាទាំងអស់រហូតដល់ជាង ៤ម៉ឺនដុល្លារខណៈមេដាយមាសចំនួន១៦គ្រឿងដោយមេដាយមាសគ្រឿងទទួលបានប្រាក់រង្វាន់ ១០០០ ដុល្លារ៕