ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចូលរួមប្រណាំងរថយន្ដ Kaonoy Off Road 2024

74

ភ្នំពេញ៖ក្រុមមហាគ្រួសាររថយន្តOff Roadកម្ពុជានឹងទៅចូលរួមប្រកួតកីឡាប្រណាំង
រថយន្តOff Roadជាមួយក្រុមកីឡាករជើងខ្លាំងរបស់ថៃនិងក្រុមកីឡាករមកពីប្រទេសផ្សេង
ទៀត ក្នុងព្រឹត្តិការណ៍ប្រកួតរថយន្តឆ្លងកាត់ឧបសគ្គខាវណយឆ្នាំ២០២៤ (Kaonoy Off Road 2024) នាខេត្តរយង្គ (Rayong) ប្រទេសថៃ។

«ព្រឹត្តិការណ៍ Kaonoy Off Road 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានការចូលរួមពីក្រុមកីឡាករជាច្រើនប្រទេសដូចជាថៃកម្ពុជាឡាវម៉ាឡេស៊ីវៀតណាមជាដើម។ ព្រឹត្តិការណ៍នេះជាការប្រកួតដ៏ល្បីល្បាញក្នុងប្រទេសថៃ និងក្នុងតំបន់អាស៊ាន។
លោក ទៀ ស្យាម ប្រធានមហាគ្រួសារ Off Road កម្ពុជា បានឱ្យដឹងថា មហាគ្រួសាររថយន្ត Off Road កម្ពុជាបានត្រៀមបញ្ជូនរថយន្ត Off Road ចំនួន៤គ្រឿង និងរថយន្តសេវាកម្មជួសជុល៦គ្រឿងសរុប១០គ្រឿងរួមជាមួយកីឡាករនិងក្រុមការងារ១៨នាក់ហើយនឹងចេញដំណើរនៅថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ស្អែកនេះតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ឆ្លងទៅខេត្តត្រាត និងខេត្តរយង្គតែម្ដង។

លោកទៀ ស្យាម បានបន្តថា ការចូលរួមនេះគឺទទួលបានការអញ្ជើញពីសមាគម Off Road ប្រទេសថៃ ដែលចង់ឱ្យក្រុមកីឡាករមហាគ្រួសាររថយន្ត Off Road កម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។នេះក៏ដោយសារគេសង្កេតឃើញថាកម្ពុជាក៏ជាប្រទេសដែលមានការរីកចម្រើនលើវិស័យរថយន្តឆ្លងកាត់ឧបសគ្គ (Off Road) នេះផងដែរ។
លោកប្រធានបានបញ្ជាក់ថាការចូលរួមប្រកួតជាលក្ខណអន្តរជាតិនេះនឹងជួយបង្កើនការលើកស្ទួយវិស័យរថយន្តឆ្លងកាត់ឧបសគ្គ(Off Road)នៅប្រទេសកម្ពុជាក៏ដូចជាបង្កើនកិច្ច
សហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងភាគីកម្ពុជានិងភាគីថៃក្នុងក្របខណ្ឌវិស័យរថយន្តឆ្លងកាត់ឧបសគ្គ។

លោក ព្រំ រស្មី កីឡាកររថយន្តឆ្លងកាត់ឧបសគ្គកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះ ក្រុមកីឡាករកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយនិងមានក្ដីសង្ឃឹមខ្ពស់ក្នុងការដណ្ដើមពានរង្វាន់ដោយសារក្រុមកីឡាករកម្ពុជាក៏មានបទពិសោធន៍ធ្លាប់ប្រកួតច្រើនលើកព្រមទាំងមានការអភិវឌ្ឍបច្ចេកទេសនិងឧបករណ៍សម្ភារៈទំនើបៗត្រូវនឹងតម្រូវការប្រើប្រាស់ក្នុងការប្រកួត។
លោកបន្តថារថយន្តOffRoadរបស់ក្រុមកីឡាករកម្ពុជាទាំង៤គ្រឿងនេះនឹងចូលរួមប្រ
កួតក្នុងវិញ្ញាសាHardCoreទាំងអស់ដែលជាវិញ្ញាសាលំបាកលំបិនខ្លាំងជាងគេក្នុងចំណោមវិញ្ញាសាប្រកួតរថយន្ត Off Road ទាំងអស់។

លោកបន្តទៀតថា កីឡាករមានបទពិសោធន៍ក្នុងការប្រកួតជាច្រើនលើកមកហើយ រួមទាំងការងារកែច្នៃរថយន្តOffRoadនេះផងដែរ។ចំពោះលោកផ្ទាល់ធ្លាប់ប្រឡូកក្នុងការប្រកួតជាលក្ខណអន្តជាតិប្រមាណ១១លើកមកដែរក្នុងនោះប្រកួតនៅថៃ១០លើកនិងនៅវៀតណាម១លើក៕

អត្ថបទដែលជាប់ទាក់ទង