រថយន្តដឹកទំនិញកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតែមាន បើទោះបី ក្រុមការងារចម្រុះរបស់ខេត្តព្រះវិហារ ធ្វើសកម្មភាពចាប់កាត់ទ្រុងនិងផាកពិន័យយ៉ាងណាក្តី
ព្រះវិហារ៖ រថយន្តដឹកទំនិញកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតែមាន បើទោះបី ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ធ្វើសកម្មភាពចាប់កាត់ទ្រុងនិងផាកពិន័យជាច្រើនគ្រឿងយ៉ាងណាក្តី ។
ជាងស្តែងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្ត សរុបចំនួន ១៥ គ្រឿងដោយក្នុងនោះបានធ្វើការដោះរានតខាងក្រោយ ដឹកសំពីងសំពោង គ្មានបណ្ណបើកបរ ជាច្រើនគ្រឿងផងដែរ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា សម្រាប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្ត សរុបចំនួន ១៥ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវចំនួន ០៤ គ្រឿង កាត់ទ្រុងនៅនឹងកន្លែង ចំនួន ០១ គ្រឿង សំពីងសំពោង ចំនួន ០១ គ្រឿង ខ្វះឯកសារ ចំនួន ០៦ គ្រឿង បណ្ណបើកបរក្លែងក្លាយ ចំនួន ០២ គ្រឿងរថយន្តគ្មានផ្លាកលេខចំនួន ០១ គ្រឿង៕