គំនិតឡឺកឺ ៖ សំណេររបស់អតីតប្រធារដ្ឋកាលីហ្វ័រញ៉ា
ភ្នំពេញ ៖ អតីតប្រធានរដ្ឋកាលីហ្វ័រញ៉ាគឺជាតួភាពយន្ដរបស់ហូលីវូដដ៏ល្បីល្បាញដែលនៅលើ
លោកមិនមានតារាភាពយន្ដច្រើនទេដែលមានសំណាងក្លាយជាប្រធានរដ្ឋនៃប្រទេសមហា
អំណាចបែបនេះ។
លោកអាណុលស្វ័រហ្ស៊េណេហ្គើរជាតួអង្គខាងបាញ់ប្រហារដ៏ល្បីល្បាញ។កាលពីលោក
នៅជាប្រធានរដ្ឋកាលីហ្វ័រញ៉ាលោកត្រូវម្ចាស់សណ្ឋាគារដ៏ធំមួយនៃរដ្ឋនោះអញ្ជើញចូលរួមជា
កិត្តយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធន៍សណ្ឋាការនោះ។ជាមួយនឹងការចូលរួមសម្ភោធន៍ម្ចាស់
នោះបានសាងសង់រូបសំណាករបស់លោកអាណុលនៅមុខសណ្ឋាគារនោះទុកជាអនុស្សាវរីយ៍ទៀតផង។មិនតែប៉ុណ្ណោះម្ចាស់សណ្ឋាគារនោះថែមទាំងបានសន្យាជាមួយលោកអាណុលថា«អ្នកអាចមកស្នាក់នៅសណ្ឋាគារនេះបានគ្រប់ពេលគ្រប់វេលា»។
បន្ទាប់ពីលោកបញ្ចប់តំណែងពីប្រធានរដ្ឋកាលីហ្វ័រញ៉ាថ្ងៃមួយលោកអាណុលបានទៅ
លេងសណ្ឋាគារនោះ។លោកអាណុលត្រូវបានគេបង្គាប់ឲ្យចេញលុយថ្លៃសម្រាក។តាមពិត
លោកអាណុលមិនមែនគ្មានលុយដេកនៅសណ្ឋាគារនោះទេតែលោកចង់បង្កើតជាមេរៀនមួយសម្រាប់មនុស្សទៅទៅក្នុងលោក។
លោកក៏យកក្រណាត់មួយផ្ទាំងមកក្រាលដេកក្រោមរូបសំណាករបស់លោកមុខសណ្ឋាគារដោយនិយាយថា«តើមនុស្សយើងនឹងទៅជាយ៉ាងណាទៀតទៅហ្ន?»
នេះជារឿងរបស់អាមេរិក ជាវប្បធម៌របស់អាមេរិកដែលជាប្រទេសមហាប្រជាធិបតេយ្យ
លើលោក។តែសម្រាប់វប្បធម៌ស្រុកខ្មែរពិសេសគណៈបក្សប្រជាជនកម្ពុជាបានបង្កើតនូវវប្ប
ធម៌មួយថា«ចាស់ស្គាល់ផ្លូវ ឯ ក្មេងមានកម្លាំង»ហេតុនេះទាំង២វ័យនេះសហការគ្នាទៅនឹងបាន
ទទួលនូវជោគជ័យ។
កាលះបង់មនុស្សចោលវាស្ទើរតែមានន័យថាបោះបង់នូអ្នកបង្ហាញផ្លូវយ៉ាងអញ្ចឹងនេះ
ជាគំនិតចង្អៀតចង្អល់មួយដែលលើលោកនេះមិនគួរមាននោះទេ៕